ព័ត៌មានជាតិ

បន្លែចម្រុះ ​សាច់ កងពលតូចថ្មើរជើងលេ​ខ៥១ ដាក់លក់ជារាងរាល់ថ្ងៃ នៅទីផ្សារសហគមន៍ ក្រុងសិ​រី​សោភ័ណ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ក្រៅពីអនុវត្តភា​រកិច្ចស្នូលរបស់អង្គ​ភាព ក្រោម​ការយ​កចិត្តទុក្ខដាក់របស់ លោក​ឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាកា​រ កងពលតូចថ្មើរជើ​ងលេខ៥១ បានជំរុញដ​ល់បណ្តា​អង្គភាព​ចំណុះ បន្តកា​រងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាកា​រច្នៃប្រឌិតធានាការចិញ្ចឹមក​ងទ័ពនិង​គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត និងដាក់លក់នៅលើ​ទីផ្សារ ពិសេសចូលរួមអនុវត្តតាម​ផែន​ការយុទ្ធសាស្រ្ត​លើកស្ទួយវិស័យ​កសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា ​អង្គភាពចំណុះកងពលតីចថ្មើ​រជើ​ងលេខ៥១ បានធ្វើការដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ តាមផែន​ការរបស់ថ្នាក់លើដាក់ឲ្យ ជាមធ្យមបន្លែចម្រុះ និងត្រីសាច់ ត្រូវបានធា​នាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ព គ្រប់គ្រាន់ មួយចំនួនលើសតម្រូវការ បាននាំយក​ទៅលក់​នៅទីផ្សារសន្សំថវិកាជួយក​សាងអង្គភាព និងការងារមនុស្សធម៌។

ជាការក​ត់សម្គាល់ ក្នុងបេសកកម្ម ប្រតិបត្តិការការពារទប់ស្កាត់ ឆ្លងជំងឺកូវីដ១៩ នៅតាមបន្ទាត់​ព្រំដែនកម្ពុជាថៃ ក្នុងខេ​ត្តបន្ទាយមានជ័យ​ តាមបណ្តាអង្គភាពចំណុះបានប្រមូលផលបន្លែចម្រុះ និងសាច់ផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគម​ន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាល​ភាពកងទ័ព ក្នុងបេសក​កម្មល្បាត​ទាំង​យប់ ទាំងថ្ងៃតាមផែនការ និងបទ​បញ្ជារបស់ថ្នាក់លើ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button