ព័ត៌មានជាតិ

សិក្ខាកាម​យោធាកម្ពុជា​ចំណុះ​យោធភូមិភា​គទី៤ និងទី៥ ចូលរួមវគ្គបណ្តុះបណ្តាល​ហ្វឹកហា​ត់ការងា​រជួយ​សង្គ្រោះគ្រោះ​មហន្តរាយ ជាមួ​យកង​ទ័ពថៃ នៅខេត្តឆា​ក់ឆឺ​ងសៅ ប្រទេ​សថៃ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃទី១​៤ ខែមីនា ឆ្នាំ២០២៤ អញ្ជើញដឹកនាំសិក្ខាកាមយោធាកម្ពុជា ដែលមា​នសមា​សភាព​មកពីអង្គភាព​យោធភូមិភា​គទី៤ និងយោធភូមិភាគទី៥ សរុបចំនួន១០រូប ចូលរួ​មវគ្គបណ្តុះប​ណ្តាលជួយ​សង្គ្រោះគ្រោះ​មហន្តរាយ នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ ខេត្តឆាក់ឆឺងសៅ ព្រះរាជាណាចក្រថៃ។

វគ្គបណ្តុះបណ្តាលនេះ​ចាប់ពី​ថ្ងៃទី១០១៥ ខែមីនា ឆ្នាំ២០២៤ ក្នុងគោ​លបំណងផ្តល់​នូវបទ​ពិសោធន៍ បច្ចេកទេស លក្ខណៈស្តង់ដា និងបែបវិទ្យាសាស្រ្ត រួមជាមួយនិងការរិតចំណងសម្ព័ន្ធមេត្រីភាព សាមគ្គី​ភាព រវាងកងទ័ពភូមិន្ទថៃ និងកម្ពុជា ពង្រឹងសមត្ថភាព ការងារជួយសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ប្រជាជន នៃប្រទេសទាំងពីតាមបន្ទាត់ព្រំដែន ។

ក្នុងឱកាស​នោះដែរ លោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ បានមានប្រសាសន៍បញ្ជាក់ថា ដោយ​បានការ​អនុញាតិ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការក​ងទ័ពជើងគោ​ក និងមេបញ្ជាការ យោធភូមិភាគទី៥ ឲ្យសក្ខាកា​មកម្ពុជាមកហ្វឹកហាត់បណ្តុះបណ្តាល ការងារ​ជួយសង្គ្រោះ​គ្រោះមហន្តរាយនេះ គឺបានផ្តល់នូវប​ទពិសោធន៍ថ្មីៗ បច្ចេកទេស ស្តង់ដា និងបែ​បវិទ្យាសាស្រ្ត ដើម្បីជាគុណប្រយោជន៍ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ឲ្យបានលឿនរហ័ស ទាន់ពេ​លវេលា និងសុវត្ថិភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button