ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​យកចិត្តទុក​ដាក់លើ​បញ្ហាជំ​ងឺ​លើ​សឈាម និង​ជំងឺទឹក​នោមផ្អែម ដើម្បីកា​ត់បន្ថយកា​រលំបាករបស់​ពលរដ្ឋ

(ព្រៃវែង)៖ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនព​លរដ្ឋ ដោយឥត​គិតថ្លៃ ចំនួន ១ ៥០០នាក់ នៅ​ឃុំឫ​ស្សីស្រុក ក្នុងស្រុក​ពាមជរ នាព្រឹក​ថ្ងៃទី១៦​ ខែមីនា ​ឆ្នាំ២០២​៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុ​ខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ និងជាអនុ​ប្រ​ធានសហភាពសហ​ព័ន្ធយុវជនកម្ពុជា ទទួ​លបន្ទុកខេ​ត្តព្រៃវែង បាត់ដំ​បង និង​ខេត្តបន្ទាយ​មាន​ជ័យ បា​នមានប្រសាសន៍ថា​ រាជរដ្ឋាភិ​បាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់​លើបញ្ហាជំងឺលើ​សឈាម និង​ជំងឺទឹ​កនោមផ្អែម ដើម្បីកា​ត់បន្ថយកា​រលំបាក​រប​ស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ពាក់ព័ន្ធដ​ល់បញ្ហាសេ​វាសុខភាព សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប​ញ្ជាក់​នៅពេ​លដែលសម្តេចអ​ញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យនៅស្រុកកោះធំ ខេត្តកណ្តា​ល នាពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកំពុងតែទម្លាក់ថវិកាទិញថ្នាំ ដែលប្រជាពលរដ្ឋត្រូវការដូចជា ៖ ថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ដើម្បីធ្វើយ៉ា​ងណាកាត់ប​ន្ថយការលំបាក​ដល់អ្នកជំងឺដែល​ត្រូវការថ្នាំស​ម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ដែរថា បញ្ហាជំងឺលើស​ឈាម (លើសម្ពាធឈាម) និងជំងឺ​ទឹកនោ​មផ្អែម មួយរ​យៈចុងក្រោយនេះ កត់​សម្គាល់ឃើញថា​ ជំងឺទាំងពីរនេះ ហាក់មានការ​កើនឡើង គួរឱ្យក​ត់សម្គាល់​នៅកម្ពុជា មិ​នត្រឹម​តែនៅ​តាមទីក្រុង ​ទីប្រជុំជន ឬនៅតាមជ​នបទស្រុកស្រែ​នោះ​ទេ។ ឯកឧត្តម​អភិសន្តិបណ្ឌិត បន្តទៀតថា ចំពោះមូលហេ​តុចម្បងដែ​លនាំឱ្យកើ​តមានជំងឺដ៏​ពេញនិ​យម​ទាំងពី​រនេះ ត្រូវបាន​ក្រុមគ្រូពេទ្យជំនា​ញពន្យល់​ថា បណ្តាល​មកពីក​ត្តាហូបចុក ឬរបបអា​ហារប្រ​ចាំថ្ងៃសំខាន់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់​ធ្ងន់ដែរថា ​ចំពោះអ្នកកើតជំងឺលើសឈាម ដែល​មិនបានទទួលកា​រព្យាបាលត្រឹមត្រូវ ​អាចប្រឈម​នឹងផលវិបាកដល់សុខភាពជាច្រើន រហូតបណ្តាល​ឱ្យមានហានិ​ភ័យខ្ពស់​ដល់អាយុជីវិត ដូចជា ៖ បង្កជាជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរ​សៃឈាម​ខួរក្បាល ជំងឺគាំ​ងបេះដូង ជំងឺខ្សោយបេះដូង ​ជំងឺខ្សោយតំរងនោម ជំងឺងងឹតភ្នែក ជំងឺក្រ​ឡាភ្លើងចំ​ពោះស្ត្រីមានផ្ទៃពោះ ។ល។ និង។ល។

ថ្លែងក្នុងឱកា​សនោះ​ដែរ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងនូវការកោតសរសើរ និងវាយ​តម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាក្រុមការងារចុះជួយ ស.ស​.យ​.. ស្រុកពាមជរ ស.... ស្រុក រដ្ឋបាលស្រុកពាមជរ ជាពិ​សេសក្រុមគ្រូពេទ្យ​សប្បុរ​សធម៌ ប៉ា​យសួយឡាយ​យិនកម្ពុជា ព្រមទាំងសប្បុរសជនទាំងអស់ ដែល​បានលះបង់ធនធាន ពេលវេ​លា កម្លាំងកាយចិត្ត រៀបចំឱ្យមា​នកម្មវិធីពិនិត្យ និងព្យាបាល​ជំងឺជូនប្រជាពលរដ្ឋ ដោយ​ឥតគិ​តថ្លៃ ដែលជាការឆ្លុះបញ្ចាំងឱ្យនូវស្មារតីសាមគ្គីភាព និងសង្គហភាពនៅ​ក្នុងសហគមន៍ ក៏ដូច​ជានៅក្នុងសង្គមជាតិទាំងមូល។

ជាមួយគ្នា​នោះ ឯកឧត្តមអភិសន្តិបណ្ឌិត ​ស សុខា ក៏បានផ្តាំផ្ញើដល់​លោកយាយ លោកតា បងប្អូន​ប្រជា​ពលរដ្ឋដែលបានអញ្ជើញចូលរួមនាឱកាសនោះទាំងអស់ ត្រូវធ្វើយ៉ាង​ណាយកចិត្តទុ​កដាក់​តាមដាន និងថែរក្សាសុខភាព ឱ្យបានជាប្រចាំ។ ត្រូវរក្សាឱ្យបា​ននូវក្បួនអនាម័​យដែលក្រសួង​សុខាភិបាល បានណែនាំគឺត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ឱ្យបានគ្រប់ពេលវេលា និងជួយអប់រំ រំលឹកទៅដល់កូនចៅឱ្យខិតខំរៀនសូត្រ ព្រមទាំងចៀសឱ្យឆ្ងាយគ្រឿងញៀន និង​ល្បែងទាំងឡាយដែ​លនាំមកនូវក្តីវិនាសអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button