អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា មានតម្លៃជាង ៣៥ម៉ឺនដុល្លារ ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ក្នុងស្រុកកំពង់សៀម
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ស្ថិត នៅឃុំរអាង ស្រុកកំពង់សៀម ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសំដែងការកោតសរសើរចំពោះព្រះគ្រូទីបមុនីវង្សា ណែម ឡាទី ព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ដែលបានដឹកនាំគៀងគរពុទ្ធបរិស័ទជិតឆ្ងាយ ដោយមានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគធនធាន ចំនួន ២៥២,៥០០ ដុល្លារ ដើម្បីការកសាងសមិទ្ធផលទាំងនេះ ឱ្យកើតឡើងជារូបរាង ក្នុងរយៈពេល៤ឆ្នាំ ដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ក្រោមបរិយាកាស នៃសុខសន្តិភាព ព្រោះថា មានសុខសន្តិភាព ទេីបយេីងមានឱកាសធ្វើបុណ្យ ជួបជុំគ្នាបាន ។
ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រេីនរំឮក ដល់គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឈទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដេីម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានជុំនឿទុកចិត្តក្នុងការចូលរួម អភិវឌ្ឍន៍កសាង សមិទ្ធផលថ្មីៗ បន្តទៀត ពីព្រោះថា មានជុំនឿជឿជាក់ ទេីបពុទ្ធបរិស័ទ យើងចូលបុណ្យ ដេីម្បីកសាងសមិទ្ធផលផ្សេងៗ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាព ចំនួន ៦ចំណុច ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ៕