ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ជម្រុញដល់មន្ត្រីជំនាញ ​នៃក្រុមការងារចុះបញ្ជីដីធ្លី​ជាលក្ខណៈជាប្រព័ន្ធ ពន្លឿនបន្ថែម​ទៀត ដើម្បីសម្រួលជូនពលរដ្ឋ

ខេត្តប៉ៃលិន៖ លោក​ ហុក សុផល អភិបាលរង​ខេត្ត តំណាងលោកជំ​ទាវ បាន ស្រីមុំ អភិបាល​នៃគណៈ​អភិបាល​ខេត្តប៉ៃលិន នៅថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០២៤បានអ​ញ្ជើញចូ​លរួម​ក្នុងពិធីផ្សព្វ​ផ្សា​យ​សេ​ចក្តីប្រកា​ស កំណ​ត់តំបន់ធ្វើការវិនិច្ឆ័យ ​សម្រាប់ការចុះបញ្ជីដីធ្លីមា​នលក្ខណៈជាប្រព័ន្ធ នៅភូមិ​ភ្នំស្ពង់ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរៀបចំឡើង​ដោយ មន្ទីររៀបចំដែនដី នគររូបនី​យកម្ម សំណង់ និង សុរិ​យោដីខេត្តប៉ៃលិន។

នាឱកាសនោះ​លោក​ ហុក សុផល អភិបាលរង​ ខេត្តបាន​ជម្រុញដល់មន្ត្រីជំនាញ​នៃក្រុមការងារ​វាស់វែងដីធ្លី​ជាលក្ខណ:ប្រព័ន្ធ ពន្លឿនការងារនេះ ដើម្បីផ្តល់ជូនប័ណ្ណ​កម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនប​ងប្អូនប្រជាព​លរដ្ឋក្នុងការកាត់បន្ថយទំ​នាស់ដីធ្លី។ជាការ​អនុវត្តតាមកម្មវិធីនយោបាយ របស់រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែល​មានសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករ​ដ្ឋមន្ត្រី ធ្វើឱ្យប្រទេ​សជាតិមាន​ការអភិវឌ្ឍរីកចម្រើន ប្រជាពល​រដ្ឋរស់នៅប្រក​បដោយសេចក្តីសុខ សុភមង្គល ក្រោមម្លប់ នៃសុខសន្តិភា​ព។ លើសពីនេះ​សម្តេចមហាបវរធិបតី បានជំរុញ និង​យកចិត្តទុក​ដាក់លើការចុះបញ្ជីដីធ្លីមានល​ក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបង ប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

អភិបាលរងខេត្ត​ប៉ៃលិន ក៏បានមានសំណូម​ពរសូម​អោយបងប្អូនប្រជាពលរដ្ឋក្នុងភូមិភ្នំស្ពង់ អ្នកពា​ក់ព័ន្ធនឹងកា​រកាន់កាប់ដីក្នុងភូមិទាំងអស់ ដែលត្រូវចុះអនុវត្តការវាស់វែងចុះបញ្ជីដីជាប្រព័ន្ធ ត្រូវមាន​ការយោគយល់ អធ្យាស្រ័យគ្នា ស្រុះស្រួលគ្នា លើព្រំដីរបស់ខ្លួន និងរៀបចំដាំបង្គោលព្រំដីអោយ​បានរឹងមាំ ព្រមទាំងត្រៀមឯក​សារផ្សេងៗ ដែលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ប្រយោជន៍ ដើម្បីទទួល​បានការចុះ​បញ្ជីដីជាប្រព័ន្ធបា​នឆាប់រហ័ស, ត្រូវសម្រេចចិត្តអោ​យ​ច្បាស់ ចំពោះដីដែល​ត្រូវចែ​កបន្ត​អោយ​កូនចៅ, ជជែគគ្នាអោយ​បានច្បាស់លាស់រវាងប្តីប្រពន្ធថា ដី​ណាត្រូវ​ចុះបញ្ជីជា​ទ្រព្យសម្បត្តិ​រួមប្តីប្រ​ពន្ធ ដីណា​ជាទ្រព្យខាងប្តី ឬទ្រព្យខាង​ប្រពន្ធ ហើយចំ​ពោះអ្នកមា​នដីជាប់អូរធម្មជាតិ ត្រូវទុក​ចំណីអូរ​អោយធំ ព្រោះអូរ​ជា​សម្បត្តិរបស់រដ្ឋ តែទោះ​ជាយ៉ា​ងណា ដីនោះនៅតែជាដី ដែលបងប្អូន​ប្រើប្រាស់​ដដែល ប្រសិនបើរដ្ឋមិ​នមានតម្រូវការក្នុងកា​រអភិវឌ្ឃន៍ទេ។

លោក ហុងពៅ ប្រធានមន្ទីរ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានឲ្យដឹង​ថា៖ គោលបំ​ណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំ​ណើ​រការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការ​ជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋ ដែលពាក់ព័ន្ធ ។

លោក សែម សុខន ប្រធានវាលដីតំបន់១ មានលក្ខណ:ប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្តប៉ៃលិន បានបញ្ជាក់​ថា៖ នៅក្នុងភូមិស្ពង់ឃុំសាលាក្រៅនេះ មាន​ចំនួ​នក្បាលដីប៉ាន់ស្មានសរុប៨៥០ក្បាលដី ក្នុងនោះក្បាលដីលំនៅឋា​នមានចំនួន៣៥០ក្បា​លដី និងដីកសិ​កម្មមានចំនួន៥០០ក្បាលដី ដែលមានផ្ទៃដីសរុបចំនួន៩៥០ហិកតា និងមានមានចំនួនក្បា​លដី ដែលកាន់កាប់ដោយប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៤០០ក្បាលដី ស្មើនិង៤៧%

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button