វគ្គផ្សព្វផ្សាយ រួមគ្នាជាមួួយកាកបាទក្រហម ដេីម្បីសហគមន៍ មានសុខភាពល្អ មានភាពធន់ និង អាកាសធាតុ
ខេត្តបន្ទាយមានជ័យ៖រួមគ្នាជាមួយ កាកបាទក្រហមកម្ពុជា ។នេះគឺជាប្រធានបទក្នុងពិធីផ្សព្វផ្សាយជូនដល់ប្អូនៗដែលជានិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីសហគមន៍មានសុខភាពល្អមានភាពធន់នឹងអាកាសធាតុ ឈានឆ្ពោះទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ នាព្រឹកថ្ងៃទី២៨ ខែមីនាមឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ឆាន់ ច័ន្ទសុភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ លោក សាន សុខាន មន្ត្រីប្រតិបត្តិសាខា និងលោកបណ្ឌិត វ៉ា សុភ័ក្រ ប្រធានការិយាល័យឆ្លង រងកាកបាទក្រហមកម្ពុជាបានឡើងធ្វើបទបង្ហាញដល់ប្អូនៗដែលជានិស្សិតបានយល់ដឹងបន្ថែមចំពោះបញ្ហាសុខភាពពាក់ព័ន្ធលើបញ្ហាសុខភាពរបស់មនុស្សគ្រប់រូប គឺសំខាន់ណាស់ក្នុងការរស់រានមានជីវិតប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ការស្លាប់ និងឈឺចាប់ជាបន្តទៀតនោះទើបត្រូវកាត់បន្ថយនិងបន្សាំទៅមាន ការពារអាយុជីវិតរបស់ខ្លួនកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី កាត់បន្ថយការប្រើប្រាស់រថយន្ត ត្រូវប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចានស្នោ ពេលដាក់របស់ក្តៅបែរមក ប្រើស្លឹកឈូក ស្លឹកចេក និងមិនត្រូវដុត សំរាមប្លាស្ទិកនោះទេ ។
លោកជំទាវ ឆាន់ ច័ន្ទសោភា បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនៅថ្ងៃនេះគឺពិតជាមានសារៈសំខាន់ណាស់ពិសេសសុខភាពរបស់មនុស្សទូទៅបានយល់ដឹងពីអ្វីដែលពិតជាមានអ្វីដែលអវិជ្ជមាន ព្រោះយើងទាំងអស់គ្នាបានយល់ខ្លះៗហើយថា នៅលើពិភពលោកយើងនេះបច្ចុប្បន្ន មានបញ្ហាប្រឈមខ្លាំងជាងគេគឺ ការបម្រួលអាកាសធាតុរួមមានទឹកជំនន់ រាំងស្ងួត រញ្ជួយដី ខ្យល់កន្ត្រាក់ និងការកើនកម្ដៅជាដើម។ ទាំងអស់នេះ គឺជាហានិភ័យយើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។លោកជំទាវបានបន្តថា ការផ្សព្វផ្សាយជូនសាធារណជនបានដឹងពីអ្វីដែលកាកបាទក្រហម បាននិងកំពុងធ្វើ ដេីម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះក្នុងវិស័យមនុស្សធម៌ ដូចនេះយុទ្ធសាស្ត្រឆ្នាំ២០២១ ២០៣០ ជាផែនទីចង្អុល ក្នុងការផ្តល់សេវាកម្មវិស័យអាទិភាពមានចំនួនបួន គឺគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ប្រែប្រួលអាកាសធាតុ សុខភាពសង្គ្រោះបឋមលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ និងអភិវឌ្ឍស្ថាប័ន។ចុងក្រោយគណៈអធិបតី បានផ្តល់ជាកាដូរង្វាន់ដល់និស្សិតដែលបានធ្វើការឡើងឆ្លើយសំណួរ វគ្គផ្សព្វផ្សាយនាថ្ងៃនេះផងដែរ៕