ព័ត៌មានជាតិ

សាច់មាន់ខូចគុណ​ភា​ពជាង​ ៣តោន ដែលឈ្មួញនាំ​ចេញពី​ប្រទេសជិតខា​ង ត្រូវបានកម្លាំងចម្រុះ​ចុះ​បង្ក្រាបរួច​យក​ទៅដុតកំ​ទិចចោ​ល

បន្ទាយមានជ័យ៖កម្លាំងចម្រុះមា​ន​មន្ត្រីកា​រិ​យាល័យ​ផលិតកម្ម និង​បសុព្យាបា​លខេត្ត ,មន្ត្រីនគរបា​លប្រឆាំងបទល្មើ​សសេដ្ឋកិច្ច​ខេត្ត និងកម្លាំងកង​រាជអាវុធហត្ថ​ខេត្ត​ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បា​នចុះបង្ក្រាប និងដកហូតទំ​និញខូចគុណភាពមាន​ សាច់មាន់ ភ្លៅ​មាន់ ឆ្អឹង​មាន់ ចុងស្លាបមា​ន់ គ្រឿ​ងក្នុង​មាន់​ សរុបចំនួន៣,១០​០គីឡូក្រាម​ នៅចំ​ណុចភូមិ​ជោគជ័យ ឃុំអូរ​បីជា​ន់ ស្រុក​អូរជ្រៅ ដែលឈ្មួញនាំ​ចូលពីប្រទេសជិតខាង។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិ​តកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រាប់​អ្នក​សារព័ត៌មាន​ឲ្យដឹង​ថា ក្រោយសមត្ថ​កិច្ចចម្រុះ​ដកហូត​ទំ​និញខូចគុណ​ភាព​ដែល​ជាផ​លិតផល​សា​ច់​មាន់​ទម្ងន់​ជា​ង៣តោននេះ ដែលឈ្មួញលួចនាំ​ចូល​ពីប្រទេសថៃមកស្តប់ទុ​កដែលម្ចាស់​ឈ្មោះ ជា ដានី ភេ​ទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបាននាំ​យក​ទាំងម្ចាស់​និងទំនិញមក​ការិយាល័​យផលិតកម្មនិ​ងបសុព្យាបាលខេត្ត ដើម្បីសាកសួ​រនិងរៀប​ចំសំណុំរឿងបញ្ជូន​ទៅសាលាដំបូងខេត្តបន្ទាយ​មានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ហើយ​សាច់មាន​ជាង៣តោន​ ត្រូវបានដុតកុះទិចចោលជា​យក្រុងសិ​រីសោភ័ណ

លោក ឃ្លោក នួយ អភិបា​លរងខេត្តបន្ទាយមានជ័យ​ បានថ្លែងការ​កោតសសើរចំ​ពោះសមត្តកិច្ច​ចម្រុះ​ដែល​បានបង្ក្រាបទំ​និញខូចគុណភាពមា​នសាច់មាន់ជាង៣តោន ត្រូវបានដុតកំទិចចោល ហើយត្រូវ​ពង្រឹងការទប់ស្កាត់​អោយខា​នតែបាន ចំពោះទំនិញខូចគុណភា​ពដែលឈ្មួញលួ​ចនាំចូល​ពីប្រទេសជិត​ខាងដែល​ធ្វើប៉ៈពាល់សុខភា​ពប្រជាពលរដ្ឋ ក្នុងឱកាសបុ​ណ្យឆ្នាំថ្មី ប្រពៃណីយ៍ជាតិ​ឆ្នាំ២០២​៤នេះ​

ជាមួយគ្នា​នេះដែរប្រជាព​លរដ្ឋក៏មាន​ការកោត​សសើរផងដែរនៅពេ​លឃើញមន្ត្រីជំនា​ញបាន​នាំយ​កទំនិ​ញខូច​គុណភាពមកដុត​ចោល​យ៉ាងសន្ធឹក​សន្ធាប់រ​ហូត​ជាង៣​តោន គឺមិនតិ​ចទេ​ដែលឈ្មួញលួ​ចនាំចូលមក​លក់​ចែកចាយតាមប​ណ្តាស្រុក/ក្រុងក្នុងខេត្ត ពួកគាត់​សង្ឃឹមថាការអនុវត្តន៍​នឹង​ដូចភ្លៀង​រលឹម​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button