ព័ត៌មានជាតិ

ប្រតិ​ភូ​ខេត្ត​ឡុង​អា​ន-តៃនិញ​ នៃប្រទេ​សវៀត​ណាម អញ្ជើ​ញម​កជូន​ព​រ អបអ​រសាទរ​បុ​ណ្យចូល​ឆ្នាំ​ថ្មីប្រ​ពៃណី​ជា​តិ​ខ្មែរ ​ដល់​ថ្នា​ក់ដឹក​​នាំ​ខេត្តស្វា​យរៀ​ង(កម្ពុជា) ​បន្ទាប់​ពី​ខក​ខានជួប​ជុំគ្នាអស់រ​យៈពេល​២ឆ្នាំ ដោ​យ​សា​របញ្ហាជំ​ងឺកូវីដ-១៩

(ខេត្តស្វាយរៀង)៖ឆ្នាំនេះជា​ការចា​ប់ផ្ដើមដំបូង ​និងជាលើកទី១ហើយ ដែលខេត្តស្វាយ​រៀង(​កម្ពុជា)និង​ខេត្តឡុងអានតៃនិញ​(ប្រទេសវៀត​ណាម) បានជួប​ជុំគ្នា​ដោយ​ផ្ទាល់​សា​រជា​ថ្មី​ឡើងវិញ នៅក្នុង​ខេត្តស្វាយរៀង បន្ទា​ប់ពីខកខានមិនបានជួបជុំគ្នាអស់​រយៈពេល ២ឆ្នាំ ដោយ​សារបញ្ហាឆ្លង​រាល​ដាល​ជាសាកល នៃជំងឺ​កូវីដ១៩។បើ​ទោះបីជាបញ្ហា​វិបត្តិ នៃជំងឺកូវីដ១៩នេះ បានក្លាយជារ​បាំង​បង្កឲ្យមា​នផលប៉ះពាល់ដល់ដំ​ណើ​រការជាប្រ​ក្រតី ទៅលើ​ការធ្វើ​ដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន​របស់ប្រជាព​លរដ្ឋទាំងសង​ខាងក៏ពិត​មែន ប៉ុន្តែ​ដោយ​ឈលើទិសស្លោក «ភាពជា​អ្នក​ជិត​ខាងល្អ មិត្តភា​ពជាប្រពៃណី កិច្ចស​ហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភា​ពយូរ​អង្វែង» កិច្ចសហ ប្រតិប​ត្តិការ រវាងខេត្ត​យើង​ទាំងបី ក៏​នៅតែ​ត្រូវបា​នធានា និងពង្រឹង​ជាបន្តបន្ទាប់​យ៉ាងមាន​ប្រ​សិទ្ធ​ភាព ដែលឆ្លុះបញ្ចាំង តាមរយៈការស​ហការសម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ ធ្វើឲ្យធា​នាបាន​នូវនិ​រន្តរ៍ភាព នៃការផ្លាស់ប្ដូរ ​និងកា​រចរាចរណ៍ទំនិញ និងផ​លកសិកម្មនៅតាមព្រំដែន ការបង្កល​ក្ខណៈ​ងាយស្រួល​ដល់ប្រជាពលរដ្ឋទាំងសងខាង ធ្វើការប្រមូល​ផ​លដំណាំផ្សេងៗ នៅ​តាម​ព្រំដែនបា​នរលូន និង​ល្អប្រសើរ ការរួមគ្នា​កែលម្អ និងពង្រីក​ហេដ្ឋារ​ចនាសម្ព័ន្ធព្រំដែន ការផ្ដល់​ព័​ត៌មានគ្នា​ទៅវិញទៅ​មកក្នុងកា​រទប់ស្កាត់ និងបង្ក្រា​បបទល្មើសឆ្លងដែនគ្រប់​ប្រភេទ ជាពិសេស​ការជួយ​ឧបត្ថម្ភ​គាំទ្រគ្នា​ទៅវិញទៅមកក្នុង​ការប្រយុទ្ធ ប្រឆាំង​នឹងជំងឺកូវីដ១៩ ។ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃគ​ណៈអភិបាល​ខេត្តស្វាយរៀង មានប្រសាសន៍បែប​នេះក្នុងឱ​កាសដែល​ប្រតិភូ​ខេត្តឡុង​អាន និង​ខេត្តតៃ​និញ(ប្រទេសវៀតណាម) អញ្ជើ​ញម​​កជូន​ព​រ អបអ​រសាទរ​បុ​ណ្យចូល​ឆ្នាំថ្មី​ប្រ​ពៃ​ណី​ជា​តិ​ខ្មែរ នៅសាល​ប្រជុំអាគា​រសាលាខេត្ត កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវ​ការស្វាគមន៍ និងថ្លែងអគុណ​ចំពោះវត្តមាន​ដ៏ខ្ពង់ខ្ពស់រ​បស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែ​ន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង​ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិ​ការកិច្ច ឯក​ឧត្ដម លោកជំទាវ​សមាជិក​ព្រឹទ្ធសភា សមាជិករដ្ឋសភា ព្រមទាំង គណៈប្រតិភូខេត្តឡុងអាន ខេត្ត​តៃ​និ​ញ និងភ្ញៀវកិត្តិយ​សទាំងអស់ ដែលបានចំណា​យពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយស អញ្ជើ​ញចូ​លរួមក្នុងពិធីជូនពរអបអរសាទ​របុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព..២៥៦៦ គ.​.២០២២ នៅក្នុងខេត្តស្វាយរៀង នាពេលនេះ ដែល​បានញ៉ាំង​ឲ្យបរិយាកា​សនៅក្នុងពិ​ធីទាំង​មូល​កាន់តែមានភាពអ​ធិកធម ប្រកបដោយភាតរភាព មិត្តភាព និងពោរពេញ​ដោយ​ស្នាម​ញញឹម និងក្ដី​សង្ឃឹមត្រៀមទទួលយកអំ​ណរសាទរពរជ័យឆ្នាំថ្មី ដែលនឹងឈានចូ​លមកដល់នាពេ​លឆាប់ៗ​ខាងមុខ ។

បន្ទាប់ពី​សុន្ទរកថាជូនព​ររបស់ឯកឧត្ដម ង្វៀន វ៉ាន់អ៊ុក ប្រធានគណៈកម្មាធិកា​រប្រជាជន​ខេត្តឡុង​អាន តំណាងគណៈប្រតិភូវៀតណាម និងសុន្ទរ​កថារបស់លោកជំទា​វបណ្ឌិត​ឧបនាយករដ្ឋមន្ត្រី ភាគី​ទាំ​ងពីរកម្ពុជាវៀតណាម (ស្វាយរៀង និងឡុងអាន តៃនីញ) ក៏បានធ្វើការ​ផ្លាស់ប្ដូរ​វត្ថុអនុស្សាវរីយ៍គ្នា​ទៅមក ព្រមទាំង​ពិសា​បាយសាមគ្គី និងរាំលេ​ងកម្សាន្តប្រក​បដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធ​ស្នាល កិច្ចសហប្រតិបត្តិការ និង​ពោរពេញដោយភាពសប្បាយរីករាយ ដើម្បីត្រៀមទទួលអំ​ណរពរ​ជ័យនាឱ​កាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button