ព័ត៌មានជាតិ

ជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីរំលោភ​លើទំនុកចិត្ត និងប្រើប្រាស់គ្រឿងញៀន ត្រូវអាវុធហត្ថចា​ប់ខ្លួន​បញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖លោក វរសេនី​យ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រុង​សិរីសោភ័ណ បានដឹកនាំកម្លាំង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ រុំ សារីម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្នភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ពាក់ព័ន្ធករណីរំលោភ​លើទំនុកចិត្ត និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ​ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០​២២ នៅចំណុចភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ករណីនេះធ្វើឡើងតាម​ពាក្យបណ្តឹង​រប​ស់ជនរងគ្រោះឈ្មោះ ទៀង អេងឡុង ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ​ភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបញ្ជាក់ថា ជនរង​គ្រោះ​ជាម្ចាស់​សិប្បកម្មផលិតទឹក​បរិសុទ្ធ ហែលស៊ីវធ័រ១៨៦ ហេីយជ​នសង្ស័យ​មកធ្វើការបា​នរយៈពេល០៣ខែ បានសុំឱ្យជនរងគ្រោះបង់រំ​លោះម៉ូតូ១គ្រឿងម៉ាក អុឹមស្លេស ពណ៌ស ផលិត​ឆ្នាំ២០១៨ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1U-3434 ក្នុងតម្លៃ ២,១០០ដុល្លារ ចាប់តាំ​ងពីបានម៉ូតូម​កជន​សង្ស័យ ជិះ​ដើរលេងមិនដែ​លធ្វើកា​រប្រហែល​២ខែ ជនសង្ស័យ​បា​នប្រាប់​ជនរងគ្រោះថា ម៉ូតូ​ដែល​បង់រំលោះបាន​បាត់​ហើយ តែជនរងគ្រោះមិនជឿ ដោយសារ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងធាតុ​ញៀន។ នៅថ្ងៃទី១៣ ខែមីនា ជនសង្ស័យ លួចដកលុយ ថ្លៃទឹកសុទ្ធដែ​លដឹកដា​ក់ឱ្យម៉ូយ​រៀងរា​ល់ថ្ងៃបន្ថែមទៀត។ ដោយសាទ្រាំ​ទង្វេីរបស់ជនសង្ស័យមិនបានក៏នាំជនសង្ស័យ មកកាន់មូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុងសិរីសោភ័ណតែម្តង។

ក្រោយពីកម្លាំងជំនាញសួរនាំ ជនសង្ស័យ​បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តទង្វើរ របស់​ដើ​មបណ្តឹងពិតប្រាកដមែន ។ បន្ទាប់ពីបា​នស្តាប់ចម្លើយរបស់ជនសង្ស័យ រួច កម្លាំងក៏បាន​ធ្វើតេស្ត​ទឹក​នោម រកឃើញ​មានសារធាតុញៀនផងដែរ ហើយបានកសាង​សំណុំរឿងបញ្ជូន​មកកាន់​បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអា​វុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នាចុងសប្តាហ៍នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button