ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន បានណែនាំ​ដល់អាជីវករ​លក់ដូនៅជើងភ្នំយ៉ាត ត្រូវចូលរួម​ថែរក្សាអនា​ម័យប​រិស្ថាន និងមា​នសណ្តាប់ធ្នាប់របៀបរៀបរយល្អ

ប៉ៃលិន៖ ក្នុងឱកាសអញ្ចើញជួ​បសំណេះសំណាល​ជាមួយបងប្អូនអា​ជីវករលក់ដូរនៅ​ជើងភ្នំយ៉ា​តក្បែរ អាស្រម លោក យាយយ៉ាត នារសៀលថ្ងៃទី០៧ ខែមេសាឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាល ខេត្ត ប៉ៃលិនបានមានប្រ​សាសន៍ណែនាំដ​ល់អាជីវករ​លក់ដូរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័​យបរិស្ថាន និងមាន សណ្តាប់ ធ្នាប់ របៀបរៀបរយល្អ ដើម្បីបង្កើនសោភ័ណភាពតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រភ្នំយ៉ាត ជាពិសេស គឺទាក់ទា​ញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាកត្តាមួយរួម ចំណែកក្នុង ការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ន​នេះ អាជ្ញាធរ ខេត្ត ប៉ៃលិន បានកំពុងខិតខំរៀប​ចំសណ្តាប់ធ្នាប់និងកែ​រលម្អសោភ័ណភា​ពនៅក្នុង​ខេត្តយ៉ា​ងសស្រាក់សស្រាំ ត្រៀម សម្រាប់ សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរនា​ពេលខាងមុខ ដូចជា៖ការកសាងហេដ្ឋារចនា សម្ព័ន្ធ ការកែរ លម្អសួនច្បារសា​ធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាន នៅតាម ទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ​មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយ​ជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ។

នៅក្នុងឱកា​សនោះផងដែរ លោកជំទាវបណ្ឌិត អភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ បងប្អូនអាជីវករ លក់ ដូរ នៅ ជើងភ្នំយ៉ាតក្បែរអាស្រមលោកយាយយ៉ាតទាំងអស់ ត្រូវចេះសហ​ការគ្នា យោគយល់គ្នាទៅវិញទៅមកបង្កើន សាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់ជាពិសេសត្រូវចូលរួមសហការ ជាមួយ អាជ្ញាធរ និងមន្ត្រី ជំ នាញពាក់ព័ន្ធ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងនាមជា ប្រជាពលរដ្ឋ ល្អ ផងដែរ ។

សូមបញ្ជាក់ថា៖ ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយដ៏ល្បីល្បាញនៅក្នុងខេត្តប៉ៃលិន ដោយមាន ទីតាំង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ជាប់ផ្លូវជាតិលេខ៥៧ គឺជាបេះដូង​នៃខេត្តប៉ៃលិន ដែលប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយដែលចេញចូលមកខេត្ត​ប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត និងឡើងទៅលើភ្នំគយ គន់ សំណង់ ប្រវត្តិសាស្រ្ត ព្រមទាំង​ចូលអុជទៀនធូបដាក់កម្រងផ្កា ថ្វាយជូនរូបសំណាកលោកយាយយ៉ាត ដើម្បីបួងសួង សុំ សេចក្តីសុខសេចក្តីចម្រើន  និងសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមក ទាំងដំណើរទីជិត និងទីឆ្ងាយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button