ព័ត៌មានជាតិ

សម្ភោធសមិទ្ធផលនានា ក្នុងវត្ត រតនៈសាមគ្គីចារថ្មី ឃុំគោកបល្ល័ង ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ដោយកម្លាំងមហាសាមគ្គី របស់ប្រជាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស បាន​ធ្វើឲ្យស​មិទ្ធផល​នានា ក្នុងវត្តរតនៈសាមគ្គីចារថ្មី បានផ្ដើមក​សាងឡើង​នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០​២៣ ហើយសមិទ្ធផលដែលបានកកើ​តឡើងនេះត្រូវបា​នរៀបចំធ្វើពិធី សម្ភោធដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការក្នុង​អាស្រម​រតនៈ​សា​មគ្គីចារថ្មី ស្ថិតនៅក្នុងឃុំ​គោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទី១១ ខែមេ​សាឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបាលខេត្ត។

បើ​តាមរបា​យការណ៍សង្ខេប​របស់លោក ម៉ៅ សំអុន ដែលជាមេឃុំ បល្ល័ង្កបានឲ្យដឹងថា យោងតាម​កា​រចាំបាច់និងប្រជាពុទ្ធបរិស័ទច្រើននៅតំ​បន់នោះ និងដោយមើល​ឃើញ​ពីកម្លាំង​សាមគ្គីរប​ស់ប្រជា​ព​លរដ្ឋក៏បានផ្ដួចផ្ដើមគំ​និតស្នើសុំច្បាប់​បង្កើតជាអាស្រមបណ្ដោះ​អាសន្នដែលមានទំហំដី ១១ ៧២៩ម៉ែ​ត្រការ៉េ យោង​តាមលិ​ខិតលេខ ២៧៤/២៣ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាល​ខេត្តបន្ទាយមាន​ជ័យ និងបានដា​ក់ពាក្យស្នើសុំនៅក្រសួងធម្មការនិងសាសនា ប្រែក្លាយពីអា​ស្រមរត​នៈសាមគ្គីចារថ្មីទៅជាវត្តនាថ្ងៃអ​នាគត លោកមេឃុំបានបន្តថា រាល់សមិទ្ធផលទាំងអស់ ដែលបា​នកកើត​ឡើង ត្រូវបានដាក់សម្ពោធឆ្លងដែ​លពេលនេះ បានចំណាយថវិកាគិតជាលុយខ្មែរអស់ចំនួន ២៦៣ ៧០៣ រៀលនិ​ងប្រាក់​បាតថៃចំនួន១ ៥៧១ ២៩៥ ប្រាក់ដុល្លា​រចំនួន ៣៧៥១០។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា ការរីកចម្រើនលើ​គ្រប់វិស័យទាំង​ពុទ្ធចក្រនិ​ងអាណា​ចក្រ​នាពេលនេះ គឺអាស្រ័​យដោយប្រទេសជាតិយើងមានសុខសន្តិភាព ទន្ទឹមនឹង​ការរីកចម្រើ​នតម្រូវការ​ការងារជាច្រើនត្រូវ​អនុវត្តបន្តដោះ​ស្រាយចំពោះ​មុខផងដែរ​ដោយឈរ​លើទស្សនៈថា ព្រះពុទ្ធសាសនាជាមាគ៌ាផ្លូវដ៏ប្រសើរសម្រាប់អប់រំចរិយាធម៌សង្គមដើម្បីប្រែក្លាយព្រះធម៌ជាដំបូងមានជួយអប់រំ​កូនចៅឲ្យប្រតិបត្តិអំ​ពើល្អ តែជាការរួមចំណែកកសាង​នូវធនធានមនុស្សប្រក​បដោយ​គុណធ​ម៌ចរិយាធម៌ដល់សង្គមជាតិបញ្ចប់នៃកម្មវិធីឯកឧត្តមអភិបាលខេត្តបានប្រគល់ ថវិកាចំនួន ២លានរៀលដ​ល់កម្មវិធីបុណ្យ ចែកជូនប្រជាពលរដ្ឋដែល​ចូលរួមម្នាក់ៗទទួលបាននូវសារុង១ យាយជី​តាជីម្នាក់ៗទទួលបាន​ថវិកាចំនួន ៥០០០រៀល ប្រជាព​លរដ្ឋដែល​ជួបនូវការលំបាកចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារ​ទទួលបានអង្ករ ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងសារុងម្នាក់​១ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button