ព័ត៌មានជាតិ

ពលរដ្ឋយ៉ាងច្រើនកុះករ ​មកលេងកម្សាន្ដ សង្ក្រាន្ដប៉ៃលិន នៅបរិវេណវិ​មានឯករាជ្យ ខណៈសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ត្រូវធា​នាបានយ៉ាងល្អ

(ប៉ៃលិន)«ប៉ៃលិនសង្ក្រាន្ដ» ដើម្បីអប​អរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំ​ដោ​យរដ្ឋ​បាលខេត្តប៉ៃលិន មានបងប្អូនប្រជា​ពលរដ្ឋយ៉ាងច្រើ​នកុះករ បាន​នាំគ្នាទៅលេងក​ម្សាន្ដយ៉ាង​សប្បាយរីករាយ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យ។

ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋយ៉ាង​ច្រើនកុះករម​កពីគ្រប់មជ្ឈដ្ឋាន​បានមក​លេងកម្សាន្ដយ៉ាង​សប្បាយរីករាយ ក្នុងកម្មវិធី «សង្ក្រាន្ដប៉ៃលិន»

កម្លាំង​​សមត្ថកិច្ចចម្រុះក៏ត្រូវបានដាក់ពង្រាយ នៅ​តំបន់នេះដូចគ្នាដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងរក្សា​សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធានាឲ្យកម្មវិធីសប្បាយនេះ បានប្រព្រឹត្តទៅ​ដោយរលូន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button