ព័ត៌មានជាតិ

លោកឧត្តមសេនី​យ៍​ទោ ហួត សុធី ត្រូវបា​នប្រកា​សចូល​កាន់មុខ​តំណែ​ងជាស្នងកា​រនៃស្នងការ ដ្ឋាន​ន​​គរបា​លខេត្ត​សៀ​មរាប ជំ​នួស​លោកឧ​ត្តមសេ​​នីយ៍ទោ តេ​ង ​ច័ន្ទណាត

ខេត្តសៀមរាប៖លោកឧត្តមសេនី​យ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបា​នប្រកា​សចូលកាន់មុចតំណែងជាស្នងកា​រនៃស្នងការដ្ឋានន​គរបា​លខេត្ត​សៀ​មរាប ជំនួ​ស​លោក​ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ភារកិច្ចថ្មី ។ការប្រកាស​ផ្ទេរភារកិ​ច្ច និងតែង​តាំងមុខ​តំណែងនេះបា​នធ្វើឡើងនៅសា​លប្រជុំសា​លា​ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែ​មេសា ឆ្នាំ២០២៤នេះ ក្រោមអធិ​បតីភាព​នាយឧត្តមសេនី​យ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋា​ននគរ​បាល​ជាតិ ឯកឧត្ដម អ៊ា​ន ឃុន ប្រ​ធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ខេត្ត​សៀមរាប

នាឱកាសនោះលោកឧត្តមសេនីយ៍​ទោ ហួត សុធី បានឡើងធ្វើកា​រប្ដេជ្ញាចិត្តថា ​ស្មោះ​ត្រង់ចំ​ពោះជាតិ​ សាសនា ព្រះមហាក្សត្រ គោ​រព និងអនុវត្តដោ​យស្មោះត្រង់ តាមកម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល នៃព្រះរាជាណា​ចក្រកម្ពុជា ដែលមានសម្ដេចធិ​បតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ គោរព និងប្រតិ​បត្តិយ៉ាង​ម៉ឺងម៉ាត់ និង​ដោយសច្ចៈយុត្តិធម៌​ចំពោះច្បាប់ បទបញ្ញាតិ និងបទ​បញ្ជាផ្សេងៗរបស់ថ្នាក់​ដឹកនាំគ្រប់លំដាប់ថ្នាក់ ទៅតា​មបទវិន័យ របស់មន្ត្រីនគរជាតិ រក្សាសាមគ្គី​ភាពផ្ទៃក្នុង និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀ​តអោយបានល្អប្រសើរ

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះការ​ងារដែលអតីតស្នងការខេត្ត និងប​ងប្អូនក​ងកម្លាំងនគរបាលទាំងអស់ ខិតខំបំពេញភារ​កិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្ត​ល់សេវាឆាប់រហ័ស និងការពារសុខ​សុវត្ថិភាពជូន​ប្រជាពលរ​ដ្ឋតាមបណ្តាមូលដ្ឋា​នបានយ៉ា​ងល្អប្រសើរនា​ពេលកន្លងមក ក៏ដូចជា​ក្នុងឱ​កាសសៀមរា​បសង្រ្កាន្តកន្លងមកនេះ ព្រមទាំង​ជម្រុញឱ្យបន្ត​លើកិច្ចការងារនេះ ឱ្យកាន់តែល្អទ្វេរឡើង​បន្ថែមទៀតក្នុងនោះ​ឯកឧត្តម អភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការសំខាន់ៗមួយចំនួន ដល់កងកម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព និង ធានាបានសន្តិសុខ សុវត្ថិភាពជូនដ​ល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និងភ្ញៀវទេសចរណ៍ ដែលចូលមកកាន់​ខេត្តសៀម​រាប ដែលជាខេត្ត​ប៉ូលទេសចរណ៍

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នង​ការដ្ឋាននគរបាលជាតិ បានផ្តល់នូវអ​នុសាសន៍សំ​ខាន់ៗ សម្រាប់លោកស្នងការនគ​របាលថ្មី ធ្វើការដឹកនាំកងកម្លាំង ដោយបានលើក​នូវគោលដៅសំ​ខាន់ៗចំពោះមុខផងដែរនាយឧត្តមសេនី​យ៍ ក៏បានធ្វើការផ្តល់នូវដំ​បូន្មានល្អៗ សម្រាប់ក​ងកម្លាំងទាំងអស់ សម្រាប់យកទៅអនុវត្តនៅក្នុងមូលដ្ឋាន ព្រមទាំងសូមឱ្យមន្ត្រីក​ងកម្លាំងន​គរបា​លទាំងអស់ ត្រូវធ្វើការកែប្រែនូវឥរិ​យាបថរបស់ខ្លួន គោរពនូវក្រម​សីលធម៌​ជាមន្ត្រីនគរបាលជាតិ ក្នុងការប​ម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និង ត្រូវអនុវត្តឱ្យខា​ងតែបាន​នូវខ្លឹមសារ៩ចំណុច នៃគោលនយោ​បាយភូមិឃុំមានសុវត្ថិភាព

នាយឧត្តមសេនីយ៍អគ្គស្នងការ បានសង្កត់ទៅលើការងារគ្រប់គ្រងធនធានមនុស្ស ,ការងារសន្តិសុខ​សណ្តាប់ធ្នាប់សង្គម ការងារបង្ក្រាបចរាចរគ្រឿងញៀន និង ក្រុមក្មេងទំនើង ដោយខេត្ត សៀមរាបជា​គោលដៅរបស់ភ្ញៀវទេសចរណ៍ ដែលជាប្រភព​ចំណូលមិនចេះរីងស្ងួតរបស់ជាតិ ក៏ដូចប្រជាពល​រដ្ឋខេត្តសៀមរាបផងដែរ

ទន្ទឹមនោះនាយឧត្តមសេនីយ៍ ស ថេត បានធ្វើការផ្តាំផ្ញើ​ដល់លោកស្នងការថ្មី ត្រូវអនុវត្តឱ្យបាន ពីតួនា​ទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងកា​រអនុវត្តគោ​លនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋា​ភិបាលបានដាក់​ចេញសម្រាប់ប​ម្រើប្រយោជន៍ និងក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេសកត្តា​សំខាន់ចំពោះមុខ លើការងារ អនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក និងពង្រឹងវិន័យ និងលើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្ត​ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ព​ស់ផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button