ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ជម្រុញដ​ល់មន្ត្រីសុខាភិបា​លទាំងអស់ ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យា​បាល​អ្នកជំងឺ ប្រកបដោ​យក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់

ប៉ៃលិន៖ វិស័យសុខាភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំ​នងល្អ សហកា​រគ្នាទៅវិញទៅមក ដើម្បីរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាល​ប្រកបដោយ​ក្រមសីល​ធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ កំណែទម្រង់រ​បស់រាជរដ្ឋាភិ​បាលអណត្តិទី៧ ។លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបា​លខេត្តប៉ៃលិន​មានប្រសាសន៍​បែបនេះក្នុងកិច្ចប្រជុំ​ជាមួយថ្នាក់ដឹកនាំ ​និងមន្ត្រីជំនាញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បី​ពង្រឹងវិស័យសុខាភិបាល ក្នុង​ការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែ ល្អ ប្រសើរ ថែមទៀត ក្នុងកា​រចូលរួមអនុវត្ត​គោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំ​ណាក់កាលទីមួយ របស់រាជរដ្ឋា​ភិបាល អាណត្តិទី៧ ក្រោមកា​រដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ នៅសា​លប្រជុំសា​លាខេត្ត​ប៉ៃលិន។

លោកជំទាវ អភិបាលខេត្តប៉ៃលិន បានមា​នប្រសាសន៍​បញ្ជាក់ថា៖ ដើម្បីជំរុញឲ្យវិស័​យសុខា ភិបាល ក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហកា​រឲ្យបាន​ល្អ ជាមួយ ស្ថាប័នពាក់ព័ន្ធអង្គការដៃគូ ជា​ពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បី​អនុវត្ត​ទិសដៅផែនការដែលបាន ដាក់ចេញប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែល​បានកំណត់ ជាពិសេសត្រូវខិ​តខំពង្រឹង និងលើកកម្ពស់គុណភាព សេវា ទាំងថ្នាក់ខេត្ត និងថ្នា​ក់មូលដ្ឋាន ព្រមទាំង​ខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេស គ្រប់ គ្រាន់ ក្នុងការបំរើសេវាជូនប្រ​ជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវា​យតម្លៃខ្ពស់ ចំពោះ​ការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការងារផ្តល់សេ​វាសាធារណៈ សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ពិសេសរយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រង បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរពីសំណាក់ ថ្នាក់ ដឹកនាំ និងប្រជា​ពលរដ្ឋ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button