ក្មេងប្រុស ១នាក់ ក្នុងចំណោយសរុប៥នាក់ រអិលជើងធ្លាក់ចូលរណ្តៅ បណ្តាលឲ្យលុងទឹកស្លាប់ ក្រោយពីនាំគ្នាទៅរាវលៀសនៅអាងតាឆាយ ក្នុងស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖គួរឲ្យសង្វែកខ្លាំងណាស់ក្មេងប្រុស ១នាក់ បានលុងទឹកស្លាប់ ក្រោយពីចុះរាវលៀស នៅអាងតាឆាយ ហើយក៏ស្រាប់តែរអិលជើងធ្លាក់ចូលរណ្តៅ ស្ថិតនៅក្នុងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
ប្រភពព័ត៌មានពី ឈ្មោះ សុខ ភ័ក្រ ភេទស្រី អាយុ ៣៦ឆ្នាំ ត្រូវជាម្តាយមីងសព បានឲ្យដឹងថា សពមានឈ្មោះ វឿន សារ៉ាត់ ហៅ ថេប ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយនៅវេលាម៉ោង១១ កូន និងក្មួយរបស់របស់ខ្លួនមានគ្នាសរុប ៥នាក់ បាននាំគ្នាទៅរាវលៀស នៅអាងតាឆាយ ដោយបាត់កូនយូពេកនៅម៉ោង១៣ និង១០នាទី រូបខ្លួន និងម្តាយបានជិះម៉ូតូទៅរក នឹងបាននៅរាវលៀសជាមួយគ្នារហូតដល់ម៉ោង១៤និង៣០នាទី ទើបក្មួយរបស់ខ្លួន ឈ្មោះ វឿន សារ៉ាត់ បានរអិលជើងធ្លាក់ទៅរណ្តៅជ្រៅ ជាមួយកូនរបស់ខ្លួនឈ្មោះ ចិត្រ សុភា ភេទស្រី អាយុ ១៤ឆ្នាំ តែកូនរបស់ខ្លួនបានស្ទុះហែលមកច្រាំងផុត នៅសល់តែឈ្មោះ វឿន សារ៉ាត់ ពុំចេះហែលទឹកបណ្តាលអោយលិចចូលទៅក្នុងទឹក ដោយរូបខ្លួននៅឆ្ងាយទៅជួយ ពុំទាន់ក្រោយមកក៏បានទៅហៅ ឪពុករបស់សព ឲ្យមកជួយរាវរក ឃើញហើយស្រង់មកលើគោក រួចបានបញ្ជូនទៅសង្គោះនៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក ។ពេលទៅដល់ លោកគ្រូពេទ្យបានបញ្ជាក់ថា សពពិតជាបានស្លាប់ដោយសារលង់ទឹក ហើយស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ រួចហើយឪពុកម្ដាយសព ក៏បានបញ្ជូនកូនត្រឡប់ទៅផ្ទះវិញ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ផ្ទះសព ហើយបានធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ រួចប្រគល់សពទៅឲ្យសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕