ព័ត៌មានជាតិ

អបអរសា​ទរខេត្តប៉ៃលិនដែ​លទទួលបានរង្វាន់ ​ជាខេត្តគ្មានគ្រោះថ្នាក់​ចរាចរណ៍ ក្នុងឱកាសបុ​ណ្យចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងចំណោមខេត្តទាំង៦ទូទាំងប្រទេស

(ប៉ៃលិន)៖ អបអរសាទរខេត្តប៉ៃលិន​ដែលជាខេត្តជាប់ព្រំដែ​នថៃ ទទួលបានរង្វាន់ជាខេត្ត ដែលគ្មាន​គ្រូថ្នាក់​ចរាចរណ៍អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ កាលពីថ្ងៃទី១៣១៦ ខែមេសា ឆ្នាំ២០២៤នេះ​ ក្នុងចំ​ណោមខេត្តចំនួនទាំ​ង៦ទូទាំងប្រទេសកម្ពុជា។ខេត្តទាំង​នោះរួមមាន៖ ព្រៃវែង កោះកុង កំពង់ឆ្នាំ ត្បូងឃ្មុំ មណ្ឌលគិរីនិងខេត្តប៉ៃលិន។ ដោយមើលឃើញបែបនេះ សម្តេចធិបតី​នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានផ្ដល់រង្វាន់ ដូចតា​មការប្រកាស​កន្លង ទៅរបស់សម្តេចធិបតី នាយ​ករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រគ​ល់រង្វាន់ ជូនរាជធានីខេត្តណា​ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាស​បុណ្យចូលឆ្នាំប្រពៃ​ណីជាតិ ខ្មែរ ក្នុងគោ​លបំណងសំខាន់នោះ គឺ​មិនច​ង់ឃើញមាន គ្រោះថ្នាក់ចរាច​រណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍។

ជាពិសេស ការចូល​រួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បី​ឱ្យគ្រ​ប់ការធ្វើដំណើរ ប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារ គ្រប់ទីកន្លែង​នៅទូ​ទាំងប្រទេស។ ជាលទ្ធផល មានខេត្តចំនួន ៦ ទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ហេីយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ផ្តល់រង្វាន់តាមការសន្យាដូចខាងក្រោម៖

/ ផ្តល់លិខិតសរសេីរមួយ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី

/ ថវិកាចំនួន ២០០លានរៀល

/ ភេសជ្ជៈ ចំនួន ១ពាន់កេស៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button