ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ចេញសាររំលែកមរណ​ទុក្ខយ៉ាងក្រៀមក្រំបំ​ផុត ចំពោះក្រុមគ្រួសា​រយោធិនពលី ក្នុងឧបទ្ទវហេ​តុផ្ទុះគ្រាប់​នៅយោធភូមិភា​គ៣

(ខេត្តប៉ៃលិន)ក្រោយទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំ​ពង់ស្ពឺ កា​លពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២​៤ ដែលបានបង្កឱ្យ​យោធិនចំនួន ២០នាក់ បាន​ពលី​ជីវិត និង​យោធិនមួយចំនួនទៀតបានរបួស។

រដ្ឋបា​លខេត្តប៉ៃលិន សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោ​ធិនពលី និងសម្តែង​នូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏​សោកសង្រេង​នេះ

សូមឧទ្ទិស​បួងសួងដួងវិញ្ញា​ណក្ខន្ធយោធិនពលី បានចាប់បដិសន្ធិក្នុង​សុគតិភ​ពកុំបីឃ្លៀងឃ្លាត​ឡើយ និងសូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button