ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី​លួចទូរសព្ទ

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយ​ប៉ែត ដឹកនាំកម្លាំង​ចុះស្រាវជ្រាវឃាត់ខ្លួនជ​នសង្ស័យម្នាក់ឈ្មោះ ជាតិ ជន ភេទប្រុស ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ​ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី លួចទូរសព្ទ ដែលប្រព្រឹត្តកា​លពីវេលាម៉ោង០​៥និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅចំ​ណុច​ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កា​លពី​វេលា ថ្ងៃខែ ខាងលើ ​ជនសង្ស័យបា​នធ្វើសកម្មភា​ពចូលលួច​យកទូរសព្ទម៉ាក OPPO ចំនួន០១គ្រឿង​របស់ជនរងគ្រោះ​នៅក្នុងបន្ទប់ធ្វើកា​រ។ ក្រោយពី​ទទួលពាក្យប​ណ្ដឹងពីជនរងគ្រោះឈ្មោះ ហុង តៃម៉ូ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង០៣ និង០០នា​ទីទាបភ្លឺ ថ្ងៃទី២៧ ខែមេសា បានកំណ​ត់មុខសញ្ញរហូតឈា​នដល់ការឃាត់ខ្លួនជនសង្ស័យ នៅ​ចំណុច​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ព្រមទាំងចាប់យកវត្ថុតាង ហើយនាំ​មកមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរសព្ទ​របស់ជនរងគ្រោះពិត​ប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង ក​ម្លាំង​មូ​លដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់​បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអា​វុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២ ៨ ខែមេសា ឆ្នាំ២០២៤នេះ អនុវត្តតាម​នីតិវិធី ។ ចំណែកវត្ថុតាងទូរសព្ទ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រគល់​ជូនជនរងគ្រោះវិញហេីយដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button