ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ​បិទវគ្គបណ្ដុះបណ្ដាលជំនា​ញ បង្ការ ពន្លត់ឣគ្គីភ័យ និង​សង្រ្គោះ

(បន្ទាយមានជ័យ)លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្ដីទី កងរាជអាវុធហ​ត្ថខេត្តបន្ទាយ​មានជ័យ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ អញ្ជេីញជាអធិបតីភាព ក្នុងពិធីបិទវគ្គប​ណ្ដុះបណ្ដា​លជំនាញ បង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ ដល់កង​រាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ និង​ខេត្តស្វាយរៀង

ក្នុងពិធីនោះដែរក៏មានការ​ឣញ្ជើញចូលរួម​ពីលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ មក​ពីឣគ្គស្នងការនគរបាល​ជាតិ និងគ្រូឧទ្ទេសនាម​ជា​ច្រើន​រូបទៀត ក្រោយ​ពេលបញ្ចប់វគ្គបណ្តុះបណ្តាលរ​យៈពេល៣ថ្ងៃ ដែលមានសក្ខាកា​មចូលរួម​ចំនួន១១៦នាក់ ក្នុងនោះសិក្ខាកាមម​កពីកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន៤០នាក់

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះដែរលោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានថ្លែងអំណរ​គុណ​ដល់នាយ នាយរងអាវុធហត្ថទាំងពីរខេត្ត ដែលបាន​ខិតខំយកចិត្តទុកដា​ក់ក្នុងការ​ក្រេបយក​ចំ​ណេះដឹង មេរៀន ក៏ដូចជាវិធីក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះអគ្គិភ័យ ក៏ដូចជាការ​អនុវត្តជាក់ស្ដែងនៃ​ការពន្លត់អគ្គីភ័យ តាមបទបង្ហាញរបស់គ្រូឧ​ទ្ទេសនាមឣស់រ​យ:ពេល ២ថ្ងៃប្រកប​ដោយជោគជ័យ ដោយស្មារតីទទួលខុសត្រូវ និងគោរពវិន័យបាន​ល្អ

ជាមួយគ្នានោះលោក​ឧត្តមសេនីយ៍ ត្រី វង្ស ធី ក៏បានណែ​នាំដល់អាវុធហត្ថទាំង២ខេត្ត ត្រូវយក​ចំណេះ​ជំនាញទាំងអស់​នេះ ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះឧបទ្ទវហេតុផ្សេងៗ ជាពិសេ​សគ្រោះអគ្គីភ័យ​ដែលតែងតែកើតមានឡើង

លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ នៃឣគ្គស្នងការ​នគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ០៣ថ្ងៃ នេះ គ្រូឧទ្ទេសនាម​បានធ្វើប​ទបង្ហាញនូវមេរៀនចំនួន: បទបង្ហាញអំពីច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹង​អគ្គិភ័យ, នីតីវិធីបង្ការអគ្គិភ័​យ និងការសង្គ្រោះ, តួនាទីភារកិច្ចរបស់ភ្នាក់ងារពន្លត់អគ្គិភ័យ, បច្ចេកទេសក្នុងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ, បច្ចេកទេសក្នុងការពន្លត់អគ្គិភ័យ (ការពន្លត់​អគ្គិភ័យ​លើសារធាតុរឹង, ការពន្លត់អគ្គិភ័យលើសារធាតុរាវ, ការពន្លត់អគ្គិភ័យលើឧស្ម័ន, សំណង់អា​គារច្រើនជាន់)។ល។

លោកឧត្តនសេនីយ៍ទោ សឿ រិទ្ធី ក៏បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាល នេះ ដេីម្បីឱ្យសិក្ខាកាមសិក្សាស្វែងយល់ នូវអ្វីដែលជាចំ​ណេះដឹងក្នុងការហ្វឹក​ហាត់ពាក់ព័ន្ធ​ជាមួយនឹង​ការប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ អនុវត្តទាំងបាញ់ដោយថ្មើរជើង និងលើរថយ​ន្តអគ្គិភ័យផងដែរ

ទន្ទឹមនោះលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឣស់ ត្រូវមានកា​រប្រុងប្រយ័ត្នចំ​ពោះករណីអគ្គីភ័យនៅក្នុងរដូវក្តៅនេះ អភ្គីភ័យអាចនិងងា​យកេីតមានឡេីង​បេីយេីងមិនមានប្រុងប្រយ័ត្នខ្ពស់ តាមរយៈប្រេីប្រាសភ្លេីងធូប ទៀន អគ្គីសនី ឬហ្គាសជាដេីម។

សូមបញ្ជាក់ផងដែរថា ក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះដែលមាន រយៈពេល៣ថ្ងៃ សិក្ខាកាមដែលបានចូលរួមសរុប១១៦នាក់ ក៏ទទួលបា​នវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button