ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់កម្មករកំពុងសាសង់អាគារសាលា
(ខេត្តប៉ៃលិន)៖នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់កម្មករ ដែលកំពុងសាងសង់ អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនិងរដូវក្តៅនេះលោកជំទាវអភិបាលខេត្តក៍បានណែនាំដល់ពុកម៉ែបងប្អូនជាបុគ្គលិកកម្មករទាំងអស់ ត្រូវថែរក្សាសុខភាពព្រោះរដូវនេះជារដូវក្តៅត្រូវតែកាត់បន្ថយគ្រឿងស្រវឹងនិងពិសារទឹកអោយបានច្រើនដើម្បីទប់ទក់និងអាកាសធាតុក្តៅនេះ៕