ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន នឹងចាត់វិធានការ​តាមច្បាប់ទៅ​លើក្រុមហ៊ុន​ទឹកស្អាត​ប៉ៃលិន ដែ​លមិនគោ​រពតាមកិច្ច​សន្យា និងទឹក​គ្មាននាម័យ

(ប៉ៃលិន)៖នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃអភិបាល​ខេត្តប៉ៃលិន បានប្រជុំរ​កដំណោះស្រា​យបន្ទាន់ និងចាត់វិធា​នការផ្លូវច្បាប់ជាមួយក្រុមហ៊ុនទឹកស្អាត ថូម៉ា​ក់ ដែលមិ​នគោរពតាមស្តង់ដា​របច្ចេកទេស និងកិច្ចសន្យា ជាមួយ​អាជ្ញាធរ និងមន្ត្រីជំនាញ ធ្វើអោយ​ប៉ះពាល់ដល់ប្រជាពលរដ្ឋ ជា​អតិថិជន​ប្រើប្រាស់ទឹ​កស្អាតជាច្រើនឆ្នាំ​មកហើយ ។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ថូម៉ាក់ កន្លងមកជារឿយៗ ត្រូវ​បានប្រជាពល​រដ្ឋដែល​ជាអតិថិ​ជន បានរិះគន់ថា ទឹកស្អាតដែ​លចែកចាយក្នុងក្រុងប៉ៃលិនជា​ច្រើនឆ្នាំមកនេះ មិនមា​នអនាម័យ តាមស្តង់ដារ ដែលធ្វើឱ្យប៉ះ​ពាល់ដល់សុខភាព និងការរ​ស់នៅប្រចាំថ្ងៃរបស់​ពួកគាត់ ព្រោះទឹ​​កម្តងល្អក់ ម្តងថ្លាជាពិសេសឱ្យតែពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកស្អាត នឹង ប្រែទៅ​ជាពណ៌​ក្រហម និងនៅរដូវប្រាំងគឺ​ដាច់ទឹកតែម្តង ហើយពេ​លដែលសួរទៅ​ក្រុមហ៊ុន ខាងក្រុមហ៊ុនតែងតែ មាន ហេតុផលដោះ​សារជានិច្ច ប៉ុន្តែស្ថានភា​ពទឹកស្អាតនៅតែដដែលៗ មិនមានអ្វីប្រែប្រួលសោះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button