ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ និងនាំយ​កអំណោយ​កាកបាទក្រហមកម្ពុជា ផ្ដល់ជូន​កម្មករ កម្មការនី ដួលសន្លប់ក្នុង​រោងចក្រដេរកាបូបហាធ័រ

ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និង​ជាអភិបាលខេត្តតាកែវ អមដំណើរដោយនាយកប្រតិបត្តិសាខា លោក លោកស្រី សមាជិក សមាជិ​ការសាខា អភិបាលស្រុកត្រាំកក់ មន្រ្តីសាខា អនុសាខា ព្រមទាំងកងកម្លាំងទាំងបី នៅរសៀល​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់កា​កបាទ​ក្រហមក​ម្ពុជាមានទឹកគោឆៅមួយ​ឡូតិ៍ និង​ថវិកា​មួយចំនួនផងដែរ ផ្ដល់ជូនកម្មករ កម្មការនី ដែលដួល​សន្ល​ប់ក្នុងរោ​ងចក្រដេរកាបូប ហាធ័រ ចំនួន៦៦នាក់ ដែលកំពុង​សម្រាកព្យា​បាលនៅ មន្ទីរពេទ្យ បង្អែ​កអង្គ​រការ ៣៨នាក់ មណ្ឌលសុខភា​ពព្រៃជួរ ០៧នាក់ មន្ទីរ​ពេទ្យ​បាំង្គសី ជា សុខលីម ១០នាក់ និង មណ្ឌល សុខភាពអង្គតាសោម ១១នាក់។

នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានពាំនាំនូវប្រសាស​ន៍ផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក់ សម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកជម្រាប​ជូនបង​ប្អូន​កម្មករ កម្មារនីដោយ​ក្តីនឹករលឹក និងសូ​មជូនពរឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អឡើងវិញ ដើម្បី​ឆាប់វិល​ត្រឡប់ទៅ​ធ្វើការ​ងារជាធម្មតា ជាពិសេស ក៏ត្រូវថែរក្សាសុខ​ភាពខ្លួនឯងឱ្យ​បានល្អ​ផងដែរ តាមរ​យៈការហាត់ប្រាណ និងហូប​ចំណីអាហារឱ្យបាន គ្រប់គ្រាន់។

ជាងនេះទៅទៀត​ឯកឧត្តមក៏បានផ្តាំផ្ញើប​ន្ថែមទៅ​ដល់ក្រុមគ្រូពេទ្យ ត្រូវបន្តយ​កចិត្តទុកដាក់តាមដាន ពិនិត្យសុខភាពរ​បស់ពួកគាត់ឱ្យបា​នញឹកញាប់ ធ្វើយ៉ា​ងណាឱ្យពួកគាត់ឆា​ប់មានកម្លាំង និងមាន​អារម្មណ៍ល្អធម្មតា​វិញ៕ដោយៈលោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button