ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ ដឹកនាំកម្លាំង​ដឹកទឹកចែក​ជូនប្រជា​ពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់

(បន្ទាយមានជ័យ)៖នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោក​ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពល​តូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងចំនួន ៤៥នាក់ ដឹកទឹកចែកជូនប្រ​ជាពលរដ្ឋដែ​លខ្វះ​ខាតទឹកប្រើប្រាស់ សរុបចំនួន ១៧គ្រួសារ ដោយប្រើប្រាស់រថយន្តធំចំនួន ៣គ្រឿង នឹងរថយ​ន្តតូច​ចំនួន ២គ្រឿង ស្ថិតនៅភូមិតាអ៊ុន ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន រួមទាំង ប្រជាពលរដ្ឋ មានសេចក្តីរំភើប ត្រេកអរ និងបានថ្លែង​អំណ​រគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកម្ពុជា និងកងកម្លាំងដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ កំពុងជួបការលំ​បាក​ខ្វះ​ខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button