ព័ត៌មានជាតិ

ជនជា​តិថៃ ២នាក់ ជួញដូរ រក្សា​ទុក និងប្រើប្រាស់​នូវសា​រធាតុ​ញៀន ត្រូវ​អាវុធហត្ថចា​ប់ឃាត់ខ្លួន​ បញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ)កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បានចុះប្រតិ​បត្តិការប​ង្រ្កាប​ករណី​គ្រឿងញៀន​២ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ២នាក់ ក្នុងភូមិសា​ស្ត្រក្រុង​ប៉ោយប៉ែតករណីទី១/​ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជ​នសង្ស័យ​ម្នាក់ រួមនឹងគ្រឿងញៀនមួយចំនួន,ករណីទី២/​រក្សាទុក និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​រធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងគ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ករណី​ទី១ វេលាម៉ោង០៤ និង០០នាទី ថ្ងៃទី០៣ ខែឧសភា កម្លាំងមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោយ​ប៉ែត បានទទួលព័​ត៌មានពីសន្តិសុខថា មានករណីជួញដូរ​ដោយខុសច្បាប់នូវ​សារធាតុ​ញៀន នៅចំណុចមុខអគារមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ភ្លាមៗនោះ​កម្លាំងបានចុះទៅដល់ចំណុច​កើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជន​សង្ស័យ ម្នាក់ឈ្មោះ ពេជ្រ ឃូមដឿន ហៅ បៀ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុង​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ រួមនឹងដកហូតវត្ថុតា​ងរួមមា​នគ្រឿងញៀនប្រភេ​ទថ្នាំគ្រាប់​រាងមូលព​ណ៌ក្រហមក្បឿង (WY) ចំនួន ០២ថង់កិប ស្មើនឹង ៨៩គ្រាប់ ទម្ងន់ ៩,៥៥ក្រាម។ ករណី​ទី២ នៅវេលាម៉ោង០២និង​០០នាទី ថ្ងៃខែឆ្នាំដ៏ដែល កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​បានទទួលព័​ត៌មានពីសន្តិសុខថាមានករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅចំណុច​មុខ​ក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ។ ភ្លាមៗនោះកម្លាំង​បានចុះទៅដ​ល់ចំណុ​ចកើតហេតុ​ខាងលើ បានធ្វើការឃាត់​ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ប្រាស៊ីត ឆាំណានមឿង ហៅ ហ្វឺស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់​នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (រក្សាទុក និងប្រើប្រាស់)ព្រមទាំងដកហូតវត្ថុតាងរួមមានរួមមាន ម្ស៉ៅម៉ត់សថ្លា (អ៊ិច​ស្តា​ស៊ី) ចំនួន ០១ថង់កិប ទម្ងន់ ១,០៦ក្រាម, ថ្នាំគ្រាប់រាងផ្លែឈើពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ០១​ថង់កិប ស្មើនឹង ០៦គ្រាប់ ទម្ងន់ ២,១០ក្រាម។ បន្ទាប់មក​កម្លាំងយើង​បានធ្វើការ​ឃាត់ខ្លួនជន​សង្ស័យខាងលើ និងវត្ថុតាងដកហូតបាន នាំមកកាន់មូលដ្ឋានកងរាជអា​វុធហ​ត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យឈ្មោះ ពេជ្រ ឃូមដឿន ហៅបៀ បានសារភាពថា ខ្លួនពិតជា​បានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។ ចំណែកជន​សង្ស័យឈ្មោះ ប្រាស៊ីត ឆាំណានមឿង ហៅហ្វឺត បានសា​រភាពថាខ្លួនពិតជាបានរក្សាទុក និង​ប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង​បញ្ជូនទៅ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកង​រាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅកាន់តុលាការហើយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតា​មនីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button