ព័ត៌មានជាតិ

ពិធីបុណ្យលេី​កជហ្វា និងផ្កាប្រាក់សាមគ្គី នាវត្ត ខេមរាសីមារាម ទំនប់ក៥

ខេត្តបន្ទាយមានជ័យ៖លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រះសង្ឃអាចារ្យគណៈកម្មការ រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្ត ទាំង១៥វេណ ព្រមទាំងប្រជាពលរដ្ឋ ដែលរស់នៅសហរដ្ឋអាមេរិក និង អាជីវករក្រុងប៉ោយប៉ែត បានស្រុះស្រួលមួយ គ្នាធ្វើបុណ្យលេីកជហ្វាព្រះវិហារ នៅបុណ្យផ្កា​ប្រាក់​សាមគ្គី នៅវត្ត ខេមរាសីមារាម ទំនប់ក៥ស្ថិតនៅក្នុងភូមិទំនប់កប្រាំ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដោយព្រះវិហា​រថ្មីបានកសា​ងដល់ដំ​ណាក់​កាលត្រូវបានបំពាក់ក្បាច់ និងប្រក់ក្បឿង ដូច្នេះហើ​យត្រូវលើក​យកទៅបំពាក់ឲ្យបានរួចរាល់

ព្រះតេជគុណ វ៉ែន វន់ ព្រះចៅអធិការវត្តទំនប់ក៥ ព្រះអង្គបានមានសង្ឃដីកាថា ព្រះវិហា​រថ្មីដែល​កំពុងសាង​សង់នេះគឺត្រូវលើការបំពាក់ជហ្វាចំនួន ៤៤ជហ្វា និងភ្ជាប់នឹង កណ្តឹង១ផងដែរ ដែលសរុ​បថវិកាក្នុងមួយហ្វា ចំនួន១៦០សហរដ្ឋអាមេ​រិក ដែលក្នុងនោះអស់លោកលោកស្រីដែលជាម្ចាស់ សទ្ធានៃ​ប្រទេសសហរដ្ឋអាមេរិកបានធ្វើការជាវអស់មួយចំនួនធំហើយ ព្រះគ្រូចៅអធិកា​របានបន្តថា គ្រប់ព្រះវិហារទាំ​ងអស់ ត្រូវបំពាក់ជហ្វាដើម្បីជាគ្រឿងលម្អតាមក្បូរក្បាច់រចនាបទខ្មែរយើង ពីយូរ​លង់ណាស់​មកហើយ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថ្លែង នូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយក្នុង និង ក្រៅប្រទេស ដែលបានរួបរួមសាមគ្គីគ្នាមាន សទ្ធាកសាងសមិទ្ធផលនានាក្នុងវត្តនេះ ឲ្យមានការរីកចម្រេីន ហេីយ វត្តនេះក៏ជាប់ព្រំដែននៃប្រទេសថៃផងដែរ។

លោកបន្តថា ការជួបជុំធ្វើពិធីបុណ្យផ្សេងៗ មានភាពសប្បាយរីករាយ គ្មានការភ័យខ្លាច អាស្រ័យ​ដោ​យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ជាសង្គមមួយប្រកបដោយភាពសុខដុមរមនា រួបរួមសាមគ្គីគ្នាជាធ្លុងមួយ គ្មានការកើតឡើងជាថ្មីនូវសង្គ្រាមអំពើប្រល័យពូជសាសន៍ជាតិឯង និងការបែកបាក់សាមគ្គីផ្ទៃក្នុងការអភិវឌ្ឍដ៏រស់រវើកប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។ចុងក្រោយ អស់លោក លោកស្រី ដែលជាពុទ្ធបរិស័ទបានធ្វើការដង្ហែជហ្វា ជុំវិញព្រះវិហារចំនួន៣​ជុំរួចលើក ជហ្វាដាក់លើកំពូលព្រះវិហារ វេអង្គផ្កាប្រាក់សាមគ្គីនិងពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន ១០០អង្គផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button