ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងកា​រដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ បានអញ្ជើញ​ដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណា​ចក្រកម្ពុជា ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកលោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។

ថ្លែងក្នុងឱកាស​នោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កងកម្លាំ​ងនគរបាលទាំង​អស់ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើការងាររបស់ខ្លួន ប្រកបដោយសីលធម៌

ត្រូវពង្រឹងកា​រគោរពច្បាប់ វិន័យ និងបទបញ្ជាតាមឋានានុក្រម

ត្រូវពង្រឹងការអនុវត្ត តួនាទី ភារកិច្ច ការផ្ដល់សេវាសាធារណ: , ការបង្កាបង្ក្រាបបទល្មើសគ្រប់​ប្រភេទ ការយាមល្បាត និងការប្រចាំបញ្ជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button