ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន បែកចែករង្វាន់ របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដល់អង្គភាព​ពាក់ព័ន្ធក្នុង​ខេត្ត

ប៉ៃលិន៖ នា​ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិ​បាលខេត្តប៉ៃលិន បាន​បែកចែករង្វាន់ដ​ល់អង្គភាពចំណុះរដ្ឋបាលខេត្ត, កងកម្លាំងប្រដាប​អាវុធទាំ​ង ៣ប្រភេទ,រដ្ឋបាលក្រុង/ស្រុក និង យុវជន សសយក ទាំង ៨ឃុំសង្កាត់ បន្ទាប់ពីខេត្តបានទទួ​លប័ណ្ណស​រសើរ និងរង្វាន់ ពីសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជា ក្នុងចំណោម​ខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាច​រណ៍ក្នុងអំឡុងពេលបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជា​តិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦​៨ គ.ស ២០២៤ នៅរាជធានីភ្នំពេញ នាថ្ងៃទី​២៩​ ខែមេសា ឆ្នាំ២០២៤។

ក្នុងការប្រគល់រង្វាន់ជូនរាជធានីខេត្តណា ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យចូល​ឆ្នាំប្រពៃ​ណីជា​តិខ្មែរ ពីសំណាក់សម្តេចមហាប​វរធិបតី ​ហ៊ុន ​ម៉ាណែត នេះ គឺក្នុងគោលបំណង មិនចង់​ឃើញមានគ្រោះ​ថ្នាក់ចរា​ចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍ ជាពិសេសកា​រចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បីឱ្យគ្រ​ប់​ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានកា​រជួបជុំក្រុមគ្រួសា​រគ្រប់ទីក​ន្លែងនៅទូទាំងប្រទេស។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៍បានមានប្រ​សាសន៍អំពាវនាវ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ ហើយ​បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់​ការយោគ​យល់អធ្យាស្រ័យគ្នាខ្ពស់ ។ដោយឡែកក​ងកម្លាំងទាំង ៣ប្រភេទ, អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់​ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ជាពិសេសត្រូវផ្សព្វផ្សាយការយល់​ដឹងអំពីច្បាប់ចរា​ចរណ៍​ដល់ប្រជាពលរដ្ឋ អោយបានទូលំទូលាយ នៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា៖ ខេត្តទាំង ០៦ ដែលទទួលប័ណ្ណសរសើរ និងរង្វាន់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី រួមមាន៖ ខេត្តប៉ៃលិន, កំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង និងខេត្ត​ត្បូងឃ្មុំ ដោយក្នុងនោះខេត្តនីមួយៗទទួលបាន៖ ប័ណ្ណសរសើរចំនួន ១, ថវិកាចំនួន ២០០លានរៀល និងភេសជ្ជ:ចំនួន ១ពាន់កេស៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button