ព័ត៌មានជាតិ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ៦៧២ បណ្ណ ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនារាយណ៍ និងភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ និងភូមិខ្ពបរុប ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត
នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ៦៧២ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនារាយណ៍ និងភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ និងភូមិខ្ពបរុប ឃុំស្រែចែង ស្រុកជុំគិរី ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC