ភ្លៀងធ្លាក់មួយមេធ្វើផ្លូវបេតុងមួយចំនួននៅក្នុងក្រុងប៉ោយប៉ែត រងការជន់លិច ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ
(បន្ទាយមានជ័យ)៖ប្រជាពលរដ្ឋលើកឡើងស្រដៀងៗគ្នាថា គ្រាន់តែភ្លៀងមួយមេសោះ ធ្វើឲ្យផ្លូវបេតុងមួយចំនួនក្នុងកណ្តាលក្រុងប៉ោយប៉ែតរងការជន់លិច ពិសេសនៅក្នុងសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែតតែម្តង ដោយពួកគាត់ពិបាកក្នុងការធ្វើដំណើរ កន្លែងខ្លះទឹកផុលចេញពីប្រព័ន្ធលូខ្មៅ ស្អុយ ទាំងនេះជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពទៀតផង។
រយះការកន្លងមកគេសង្គេតឃើញអាជ្ញាធរមូលដ្ឋានបានចុះកាយប្រព័ន្ធលូតាមដឺហ្គែជារើយៗផងដែរ ក៏ប៉ុន្តែនូវពេលភ្លៀងធ្លាក់ម្តងៗទឹកនូវតែហូមិនទាន់ ហាក់បីដូចជាមានការស្ទះលូដ៏ដែល ដោយកន្លែងខ្លះកាកសំណល់នៅស្ទះពីមុខផ្លូវទឹក និងកន្លែងខ្លះទៀតសំរាមនៅពេញក្នុងប្រព័ន្ធលូ ដោយសារកត្តាពលរដ្ឋមួយចំនួនទទួលទានអាហារហើយមិនបានវិចខ្ចប់ឲ្យបានត្រឹមត្រូវ បោះចោលពាលវាលពាសកាល ខ្លះបោះកាកសំណល់មិនចូលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវជាដើម ។
ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយមេធំ បណ្តាលឲ្យលិចផ្លូវបេតុងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ពិសេសផ្លូវខាងមុខសាលារៀនព្រហ្មនិមិត្ត សង្កាត់អូរជ្រៅ និងផ្លូវខាងមុខវត្តថ្មី,ម្តុំផ្សារត្រី ,បណ្តោយផ្លូវចាប់ពីសាលារៀនអូរជ្រៅក្នុងសង្កាត់ប៉ោយប៉ែត ទៅអង់តែន ០១៦ ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ។សូមបញ្ជាក់ផងដែរថា ផ្លូវនៅចំណុចខាងលើនេះឲ្យតែភ្លៀងធ្លាក់មកម្តងៗ ទឹកហូមិនទាន់ស្ទះ បង្កជាជន់លិចជារើយៗសឹងរាល់ឆ្នាំទៅហើយ រីឯផ្លូវក៏រងការខូចខាតជាអន្លើៗ ដោយសារទឹកហូច្រោះដាច់ ពិសេសខណៈកំពុងភ្លៀងធ្លាក់ ទឹកកំពុងហូ មានរថយន្តដឹកទំនិញឆ្លងកាត់ ។ទាំងនេះជាហេតុធ្វើឲ្យផ្លូវរងការខូចខាត ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។ ដូច្នេះប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរ ពិសេសថ្នាក់ដឹកនាំ ជួយសម្រួលស្តាប្រព័ន្ធលូ និងជួសជុលផ្លូរឡើងវិញ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ជាងនេះទៅទៀតស្នើទប់ស្កាត់រថយន្តដឹកទំនិញធុនធំឆ្លងកាត់នៅពេលមេឃកំពុងភ្លៀង និងជំរុញដល់ក្រុមហ៊ុនអនាម័យ សូមជួយដឹកសំរាមឲ្យបានទាន់ពេល ជៀសវាងកាកសំណល់ហៀធុងសំរាម នៅពេលធ្លាក់ភ្លៀងនឹងអាចហូរតាមទឹកជាហេតុធ្វើឲ្យស្ទះប្រព័ន្ធលូ ៕