ព័ត៌មានជាតិ

អភិបាល​ខេត្តប៉ៃលិន ​សំណេះ​សំណាល ​និង​ពង្រឹង​សមត្ថភា​ពមន្ត្រីថ្នាក់ក្រោមជា​តិទាំង​១៣ភូមិ នៅសង្កាត់​ប៉ៃលិន ​ក្រុងប៉ៃលិន

(ប៉ៃលិន)៖បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធ​សាស្ត្រផ្ទេរ​អំណាចទៅ​ដល់អាជ្ញាធរថ្នា​ក់ក្រោមជាតិ ដើម្បី​ពង្រឹងគោលនយោ​បាយស្តីពីកំ​ណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ គណៈអ​ភិបាល​ខេត្តប៉ៃលិ​ន លោកជំទាវ បាន ស្រីមុំ ​បានចុះ​សំ​ណេះសំណាល សួរសុខទុក្ខដ​ល់លោក​មេ​ភូមិ អនុភូមិ ​និងសមា​ជិកភូមិទាំង​១៣ នៅក្នុង​សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ដើម្បីពង្រឹង​សមត្ថភាព​អាជ្ញា​ធ​រមូល​ដ្ឋានឱ្យកា​ន់តែប្រសើ​រឡើង ក៏ដូច​ជា​អប​អរសា​ទ​រឱកាសបុណ្យចូ​លឆ្នាំថ្មីប្រពៃ​ណីជា​តិខ្មែរ​។

នាឱកាសនោះដែរលោកជំ​ទាវអភិបាលខេត្តប៉ៃ​លិន បានពាំនាំ​ការសាកសួរសុខទុក្ខ នឹករលឹកពី​សំណាក់​សម្ដេចតេ​ជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃរកម្ពុជា សម្ដេចក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះបងប្អូន​ប្រជាពលរដ្ឋនៅមូលដ្ឋាទាំងអស់។

លោក​ជំទាវ បន្តថា សម្ដេចទាំងទ្វេ តែ​ងតែគិតគូរដល់សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់ប​ងប្អូន​ប្រជាពលរដ្ឋយើង រួមសុខទុក្ខ ជាមួយ​បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបាន និងកំពុង​អនុវត្ត​យ៉ាងសកម្មនូវ​ការថែរក្សា សុខសន្តិភាព សណ្ដា​ប់ធ្នាប់សង្គម ជូនបងប្អូនប្រជា​ពលរដ្ឋ។ជាក់ស្ដែង ប្រ​ទេសកម្ពុជាបច្ចុប្បន្នកំពុង​មានការអភិវឌ្ឍរី​កចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអា​ណាចក្រ ស្ពាន ថ្នល់ សាលារៀន​ មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹ​កស្អាត មានកា​រអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង តាំងពីទីប្រជុំជន រហូតដ​ល់ទីជនបទ​ដាច់ស្រ​យាល។

បន្ថែមលើ​នេះ លោកជំទាវ បាន ស្រីមុំ ក៏​បានណែនាំ ផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ និងស​មាជិកភូមិទាំងអស់ ត្រូវយកចិត្តទុ​កដាក់ក្តាប់ឱ្យបា​នពីរស្ថានភា​ពរស់​នៅរបស់បងប្អូន​ប្រជាព​លរដ្ឋនៅក្នុងភូមិ នឹងត្រូវធ្វើរបា​យការណ៍ឱ្យបានទៀងទាត់ ច្បាស់លាស់ មកកាន់ថ្នាក់លើរបស់ខ្លួន។ បញ្ហា​ដែលលោកមេ​ភូមិ អនុភូមិ និងសមាជិកភូមិទាំ​ងអស់ត្រូវយកចិត្តទុកដាក់នោះគឺ៖ ទី១.ស្ដាប់ឱ្យបានពីរចំ​នួនប្រជាពលរដ្ឋ ដែលធ្វើចំ​ណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។

ទី២.​ស្ដាប់ឱ្យបា​នពីរចំនួនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដនៅក្នុងភូមិ ដើម្បីធ្វើកា​រផ្ដល់ជំនួយឧបត្ថម្ភដល់ពួកគាត់។

ទី៣.ក្តាប់ឱ្យ​បានពីរចំនួនប្រជាពល​រដ្ឋ ដែល​មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងជំរុញណែ​នាំឱ្យពួកគាត់​ត្រៀមទៅបោះ​ឆ្នោតឱ្យបានគ្រប់គ្នា។

ទី៤. ចូលរួមឱ្យបានសកម្មក្នុ​ងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបា​លកម្ពុ​ជា ដូចជា ការទប់ស្កាត់កា​រលេងល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន ការចូលរួ​មអនុវត្តច្បាប់ចរាចរណ៍ឱ្យបានល្អប្រសើរ អប់រំណែនាំកូនចៅឱ្យប្រព្រឹត្តនូវអំពើល្អ កុំឱ្យមានក្មេងទំនើងជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button