សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៩គ្រួសារ នៅឃុំ អូរសំព័រ ស្រុកម៉ាឡៃ ទទួលបានការយកចិត្តទុកដាក់ពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងផ្ដល់អំណោយមនុស្សធម៌ជូនដល់ពួកគាត់រួមមាន អង្ករ ២៥គីឡូក្រាម មី ១កេសតូច ត្រីខ ១យួរ ទឹកត្រី ១យួរ ភួយ ១ សារុង ១ ក្រមា ១ កន្ទេលជ័រ ១ ទឹកសុទ្ធ ១យួរ និងថវិកាមួយចំនួន ព្រមទាំងបានផ្ដល់ជូននូវស័ង្កសី សម្រាប់ប្រក់ដំបូលផ្ទះ ដែលត្រូវបានខ្យល់កន្ត្រាក់បោកបក់ខ្ទិចខ្ទីរ សរុបចំនួន ១៧៤សន្លឹកផងដែរ។
លោកស្រី សុខ លាបភា នាយិការងក្រុមប្រតិបត្តិ សាខាកាកបាទក្រហមខេត្តបានលើកឡើងថា រាល់សម្ភារៈថវិកាដែលសាខាកាកបាទក្រហមយកមកផ្ដល់ជូនបងប្អូន រងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់នាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគសម្ភារៈថវិកាផ្ទាល់ខ្លួនពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន នានាបានផ្ដល់ជូនតាមរយៈសាខាកាកបាទក្រហមខេត្ត ដើម្បីយកមកជួយដល់បងប្អូនរងគ្រោះ ងាយរងគ្រោះ ទោះបីអំណោយតិចតួច ពុំបានគ្រប់គ្រាន់ទៅនិងការខូចខាតផ្ទះសំបែង ផលដំណាំផ្សេងៗក៏ពិតមែន តែវាអាចជួយសម្រាលទុក្ខលំបាកបានមួយគ្រាផងដែរ។
នាកាសនោះលោកស្រី សុខ លាបភា ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ មានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិផ្សេងៗ ព្រោះថារដូវនេះជារដូវភ្លៀងធ្លាក់ រួមមាន ផ្គររន្ទះ ខ្យល់កន្ត្រាក់ លាយឡំគ្នានិងសូមឱ្យបងប្អូនសំអាតអនាម័យបរិស្ថាន ហូបស្អាត ផឹកស្អាត រស់នៅស្អាត សំខាន់ជៀងនេះទៀតគឺសុខភាព បើកបាត់សុខភាពអ្វីៗ គឺត្រូវបាត់បង់ បញ្ហាមួយទៀតគឺគ្រឿងញៀន ដូចនេះសូមពុកម៉ែបងប្អូនជាអាណាព្យាបាល ធ្វើការណែនាំកូនចៅ កុំឱ្យប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដាច់ខាត ព្រោះថាគ្រឿងញៀនធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ ឡប់សន្តិ ឆ្កួតលីលា អំពើហិង្សា សំខាន់ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត៕