ព័ត៌មានជាតិ

ពិធីបើកវគ្គបណ្ដុះ​បណ្ដាលនិងប្រគល់.ទទួល ឧបករណ៍ សម្ភារៈអគ្គិសនីជូនដ​ល់សិស្សានុសិ​ស្សនៅវិទ្យា​ល័យជប់វារី ដែល​ជាជំនួយឧបត្ថម្ភរបស់ឯ​កឧត្តម​ កែ​ គឹមយ៉ាន​ និងលោកជំទាវ

(បន្ទាយមានជ័យ) ឧបករណ៍ សម្ភារៈអគ្គិសនី ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តម​ កែ​ គឹមយ៉ាន​ អ្នកតំណាងរា​ស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំ​ទាវ ត្រូវបានក្រុម​ការងា​ររៀបចំ​ពិធីបើកវគ្គបណ្ដុះ​បណ្ដាល​និងប្រគល់.ទទួល ឧបករណ៍ សម្ភារៈ​អគ្គិស​នីជូន​ដល់សិ​ស្សានុសិស្សនៅវិទ្យា​ល័យ​ជប់វារី ក្នុងស្រុ​កព្រះនេត្រព្រះ នាចុងសប្តា​ហ៍នេះ ក្រោ​មអធិបតីភាព​ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តម អុី ឡុង សមាជិករដ្ឋសភា ឯកឧត្តម ហ៊ូ ប៊ុនហេង ជំនួយការឯ​កឧត្តម កែ គឹមយ៉ាន បិងជាប្រ​ធានក្រុម​បណ្ដាញអង្គ​ការគាំទ្រវិ​ស័យ​អប់រំខេត្ត លោក យឹម សំណា​ង អភិបា​លរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត​បន្ទាយមានជ័យ។

លោក ភុក ទិច ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកព្រះនេត្រព្រះ និងឯកឧត្តម ហ៊ូ ប៊ុន​ហេង បាទមានប្រសាសន៍​លើកឡើងអោយដឹងថា៖ អគារពហុបច្ចេកទេ​សដែលលេច​ចេញជារូបរា​ងនាពេលនេះគឺដោយសារមាន​ការផ្ដួចផ្ដើម និងគាំទ្រពីឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ហើយអគារពហុ​បច្ចេកទេសនេះបានចាប់ផ្ដើមសាងសង់ឡើងពីឆ្នាំ២០១៤ រួចរាល់នៅឆ្នាំ២០១៥ ហើយបានដំ​ណើរការបង្រៀននិងបណ្ដុះបណ្ដាលកុំព្យូទ័រនិងភាសាអង់គ្លេស រហូតមកដល់​ឆ្នាំ២០១​៩ ត្រូវបានផ្អាកដំណើរការដោយសារជំងឺកូវីដ.១៩។

ឯកឧត្តម​បានបន្តថា៖ ដំណើរការបណ្ដុះបណ្ដាល​ជំនាញអគ្គិសនីដោយមាន​ការផ្ដួចផ្ដើមគាំទ្រឧ​បត្ថម្ភ​ពី​ឯកឧត្តម កែគឹមយ៉ាន និងលោកជំទាវ ទើបអគារពហុបច្ចេក​ទេសបានចាប់ផ្ដើម​បើកវគ្គបណ្ដុះ​បណ្ដាលជំនាញ​អគ្គិសនីដល់យុវជនក្រៅសាលា និងសិស្សក្នុងសាលា រយៈពេលសិក្សា ៣ខែ ចាប់ពីខែ៦.៧ និងខែ៨ ក្នុងមួយសប្តាហ៍ ២ថ្ងៃ គឺថ្ងៃអាទិត្យពីម៉ោង៨ៈ០០ ដល់ម៉ោង ១០ៈ០០ព្រឹក ថ្ងៃព្រហស្បតិ៍ពីថ្ងៃដល់ម៉ោង៤ៈ០០រសៀល។ ម្យ៉ាងវិញទៀតវគ្គទី១ សិក្ខាកាមសរុប ៣៣នាក់ ស្រី១០នាក់ បង្រៀនដោយគ្រូអគ្គិសនីក្នុងសាលាពីរនាក់។ សិក្ខាកាម ៣៣នាក់មានបំពាក់ឯកស​ណ្ឋានអាវយឺ​តឧបត្ថម្ភដោយលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ។ហើយនៅ​ពេលច​ប់វគ្គសិ​ក្សាបីខែ​សាលាផ្ដល់ជូនវិញ្ញាបនប័ត្របញ្ជាក់​ការសិក្សាផងដែរ។

ជាមួយគ្នានោះ​លោក យឹម សំណាង អភិបាល​រងខេត្ត ឯកឧត្តម អុី ឡុង សមាជិករដ្ឋសភា​បានមា​នប្រសាស​ន៍លើកឡើងថា៖ ការបើកវគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានអត្ថប្រយោជ​​ន៍​ជាច្រើន​សម្រាប់ប្អូនៗក្មួយៗសិស្សានុសិស្ស ដែលបានរៀននាពេលនេះ។ដូច្នេះហើយ​សូមព្យាយាម​យកចិត្តទុកដាក់ស្ដាប់ និងខិតខំរៀនសូត្រ​ដោយប្ដេជ្ញាចិត្តដើម្បីត្រៀមខ្លួន​ចាប់យកនៅមុខជំ​នាញឲ្យបានច្បាស់លាស់។ ជាពិសេ​ស ត្រូវស្គាល់អោយច្បាស់ពីសម្ភារៈប្រើប្រាស់ផ្នែកអគ្គិសនី និងដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឲ្យបានច្រើនដើម្បីជួយដល់ជីវភាពគ្រួសារ ក៏ដូចជាសង្គមជា​តិផងដែរ។

ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា បានធ្វើការផ្ដាំផ្ញើប្អូនៗកូនក្មួយ សិស្សានុសិស្សទាំងអ​ស់ ត្រូវមានចំណង់ផ្ទាល់ខ្លួន ទើបការជ្រើសរើសយកជំនាញបានចំគោលដៅហ្នឹងត្រឹមត្រូវ។ ហើ​យការស្វែង​យល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ នឹងការយល់ដឹងអំពីលក្ខណ​សម្បត្តិរបស់​បុគ្គលជោគជ័យ ក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ។បន្ទាប់ពីបញ្ចប់ការបើកវ​គ្គបណ្ដុះបណ្ដាលរួចម​កឯកឧត្តមគណៈអធិបតីក៏បា​នអញ្ជើញបន្តដាំកូនឈើជា​និមិត្តរូបនៅវិទ្យាល័​យ​ជប់វារីផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button