ព័ត៌មានជាតិ

ឣាវុធហត្ថ បញ្ជូនខ្លួនជនជនជាតិថៃម្នាក់ ទៅតុ​លាការ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់​ដោយ​ខុ​សច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភា​ពជូនប្រជាពលរដ្ឋ ពេលល្បាត​ទៅដល់ចំណុចផ្សារ​ទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យ បានប្រទះឃើ​ញមុខសញ្ញាម្នាក់ ឈ្មោះ ណា​ឡុង​សាក់ ផឹមផា ហៅបាំ ភេ​ទប្រុស ឣាយុ២៨ឆ្នាំ ជនជាតិថៃ ដោយមានការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​ក៏បានហៅមកសួរនាំ ហើយធ្វើការត្រួ​តពិនិត្យលើដ​ងខ្លួនរក​ឃើញគ្រឿងញៀន​ប្រភេទ​ក្រាមព​ណ៌សថ្លាចំនួន០១ថង់ធំ ហើយធ្វើការ​ឃាត់ខ្លួននាំមក​មូលដ្ឋានកងរា​ជឣាវុធហត្ថក្រុ​ងដើម្បីសួ​រនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យ​ក្រោយពីស​មត្ថកិច្ចជំនាញសួរនាំរួចបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញ​គ្រឿង​ញៀនដែលសម​ត្ថកិច្ចដកហូតបានមករក្សាទុក និងលក់ដូរបន្ត និងសម្រាប់ប្រើប្រាស់​ខ្លួនឯងផង​ដែរ។

លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ បានបញ្ជាក់ទៀតថា​ ដោយទទួល​បានចម្លើយសារភាព និងមា​នវត្ថុតាង​ផងនោះ លោ​កបានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជ​ឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសា​លា​ដំបូង​ខេត្តផង កម្លាំងជំនាញបានធ្វើកា​រឃាត់ខ្លួនហើ​យបញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជឣាវុធហត្ថ​ខេត្តចាត់កា​របន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីបញ្ចប់ការស៊ើបឣង្កេតបញ្ជាក់ឱ្យឃើញថា តាមច​ម្លើយសា​រភាពរបស់ជនសង្ស័យ និងការចាប់យកវត្ថុតាង ឃើញថា មានភាពស៊ីសង្វាក់គ្នាបង្ហា​ញពិតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជា​ក់លាក់ដែ​លឣាចឱ្យយើ​ងសន្និដ្ឋាន​បាន​ថា ជនសង្ស័យ​ គឺពិតជា​បានប្រព្រឹត្តឣំពើរក្សាទុក ជួញដូរ និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុ​ញៀនយ៉ាងពិតប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋាន​កងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅតុលា​ការហើយ នៅថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button