ព័ត៌មានជាតិ

សន្និបាតបូកសរុបកា​រងារបោះឆ្នោតជ្រើស​តាំងសមាជិ​កព្រឹទ្ធ​ស​ភា នីតិកាលទី​៥ ឆ្នាំ​២០២៤ និ​ងការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សារា​ជ​ធានី ​ក្រុមប្រឹក្សាខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹ​ក្សា​ខណ្ឌ អាណត្តិ​ទី៤ ឆ្នាំ ២០២៤ ក្នុងខេត្តប​ន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ គ.. ខេត្តបន្ទាយមានជ័យ បានរៀបចំបើក​សន្និបាទបូកស​រុបការងារបោះ​ឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុ​មប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ពិធីនេះប្រព្រឹត្តទៅក្រោម​អធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្ត​តំណា​ងឲ្យឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេត្តបន្ទាយមានជ័យ ។សន្និបាតនេះធ្វើឡើងនា​ថ្ងៃទី៩ ខែមិ​ថុនា ឆ្នាំ២០២៤ នៅ​សាលប្រជុំមន្ទីរ​អប់រំ យុវជ​ននិងកីឡាខេត្តបន្ទាយមានជ័យ ដោយមា​នការអ​ញ្ជើញចូលរួមពីរឯកឧត្តម ឡោ ប៊ុនពេជ្រ ស​មាជិកក្រុមប្រឹក្សាខេត្ត លោក យ៉ង់ សក្កិ ប្រធាន​គណៈកម្មការរៀ​បចំការបោះឆ្នោតខេត្ត និងលោក លោកស្រី រដ្ឋបា​លក្រុង ស្រុក ឃុំ សង្កាត់ ប្រធាន.​អនុប្រធាន​គណកម្មការរៀបចំការបោះឆ្នោតខេត្ត ក្រុង ស្រុក ទាំង៩ ក្នុងបន្ទាយ​មានជ័យ

ក្នុងពិធីបើកសន្និបាទនោះ​លោក យ៉ង់សក្តិ បានមា​នប្រសាសន៍ថា ការងារបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម​ប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺដំ​ណើរការមា​នដំណាក់កាលជាជំហានៗ តាមប្រតិទិនកំណត់ ជាពិសេសដំណើរ​ការឃោសនាបោះ​ឆ្នោត ការរៀបចំបញ្ជី ឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរ​ឈ្មោះ​បោះឆ្នោត ការទទួលអ្នកសង្កេតកា​របោះឆ្នោត ការចែ​កប័ណ្ណ ព័ត៌មានការ បោះឆ្នោត ការ​ឃោស​នាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ គ្មាន​អំពើហិង្សា គ្មានការគំរាមកំហែង និងមានបរិយាកាសល្អប្រសើរ គណបក្សនយោបាយ តាមការសម្រេចចិត្ត និងឆន្ទៈរៀងៗខ្លួន ដោយគ្មានការបង្ខិតបង្ខំ។

លោក យឹម សំណាង អភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈក​ម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័​យ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្លាំង​មានសមត្ថកិច្ច គណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងសមា​ជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ ដែលបានចូលរួមអនុវត្ត និងប្រតិបត្តិយ៉ា​ងខ្ជាប់ខ្ជួនស្រប​តាមច្បាប់​បោះឆ្នោតបទបញ្ជា និងនីតិវិធី និងក្រមសីលធម៌នានាសម្រាប់ការបោះឆ្នោត ប្រកបដោយ​ស្មារតីទទួលខុសត្រូវ និង ភាពថ្លៃថ្នូរក្នុងនាមប្រជាជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ធ្វើឱ្យការងារ​បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សារាជធានី ក្រុម ប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ទទួលបានលទ្ធផលល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ហើយដំ​ណើ​រការបោះឆ្នោតទាំងពីរ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម​គោ​លការណ៍ នៃលទ្ធិប្រជាធិបតេយ្យក្រោមបរិយាកាសសន្តិភាព សណ្តាប់ធ្នាប់ និងមានសុវត្ថិ​ភាពយ៉ាង​ប្រសើរ

លោក យឹម សំណាង ក៏បានសំណូមពរ ដល់គ្រប់គណបក្សនយោបាយ ទាំងអស់ ពេលខាងនេះនឹង ត្រូវប្រកាសចូលកាន់តំណែងធ្វើយ៉ាងណាត្រូវខិតខំបំរើប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីឲ្យប្រទេស​ជាតិមានការអភិវឌ្ឍន៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button