ព័ត៌មានជាតិ

ពិធីប្រកាស​ចូលកាន់​មុចតំ​ណែង​ ក្រុមប្រឹក្សា​ ស្រុក​មង្គលបូរី​ អា​ណត្តិ​ទី៤​

(បន្ទាយមានជ័យ)៖ប្ដេជ្ញា​ ពង្រឹងនូវស្មារតីសា​មគ្គីភាពឯកភាពផ្ទៃក្នុង​ និងប្ដេជ្ញាគោរព​និងអនុវត្តឱ្យបា​នខ្ជាប់ខ្ជួននូវកម្មវិធីនយោ​បាយនិងយុទ្ធសាស្ត្រប​ញ្ចកោណដំណាក់កាលទីមួយ​ របស់រាជរដ្ឋាភិបាល​ក្រោមការដឹ​កនាំប្រកបដោយគតិបណ្ឌិត​ របស់សម្តេចម​ហាបវរអធិបតី​ ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋម​ន្ត្រី​ នៃព្រះរា​ជាណាចក្រកម្ពុជា​ ដើម្បីកំ​ណើនការងារសមធម៌និងប្រសិទ្ធភាព​ និងចិរភាពកសាង​មូលដ្ឋានគ្រឹះឆ្ពោះ​ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ​២០៥០។ នេះគឺជាការប្ដេជ្ញាចិត្ត​ របស់​លោក​ កែវ​ តុម​ ដែលត្រូវបានធ្វើពិធីប្រកាស​ចូលកាន់តំណែងជាប្រធាន ក្រុមប្រឹក្សា​ស្រុកមង្គលបូរី និងសមាជិ​កក្រុមប្រឹក្សា​ចំនួន២០រូប​ សរុប​ចំនួន២១​ រូបនាព្រឹកថ្ងៃទី​១១​ ខែមិថុនា​ ឆ្នាំ២០២៤​ ក្រោមអធិបតីភា​ពឯ​កឧត្ដម​ ប្លែក​ វ៉ារីប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីលោក​ រ័ដ្ធ​ ដាសុីណង់ អភិបាលស្រុកមង្គលបូរី​ បានធ្វើសេចក្ដីរាយការណ៍សង្ខេបរួចមក​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា​ រាជរដ្ឋាភិ​បាលសម្រា​ប់នីតិកា​លទីប្រាំពីរ​ នៃរដ្ឋស​ភាក្រោម​ការដឹកនាំដ៏ឈ្លាសវៃ​និងប៉ិនប្រសប់ប្រកប​ដោយចក្ខុវិស័យ​វែងឆ្ងាយ​របស់​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ រដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា បានដា​ក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទីមួយ​ ដែលបានកំណ​ត់យកអាទិ​ភាពគន្លឹះ​ចំនួនប្រាំ គឺ​ មនុស្ស​ ផ្លូវ​ ទឹក​ ភ្លើង​ និងបច្ចេកវិទ្យា។ ព្រមជា​មួយគ្នានេះស្នូលនៃយុទ្ធ​សាស្ត្របញ្ចកោ​ណគឺផ្ដោត​លើការពង្រឹងអភិបាល និងការធ្វើទំនើ​បកម្មស្ថាប័នរដ្ឋឲ្យក្លា​យទៅជារដ្ឋបាល​សាធារណៈ​ទំនើប​ប្រកបដោ​យសមត្ថភាពខ្ពស់ខ្លាំង​វៃឆ្លាត និងស័ក្ដិសម ដើម្បីធានានិរន្តរ​ភាពតួនាទី​ដំណើរការរ​ដ្ឋបាលសាធា​រណៈដោយតម្កល់នូវផលប្រយោជន៍ប្រជាជនជាធំព្រមជាមួយនឹងការកសាង និងការ​ពង្រឹងនីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកប​ ដោយបរិយាប័ន្ននិងចីរភាព។

ឯកឧត្ដមបានបន្តថា​ ទោះបីជាក្រុមប្រឹក្សា​ មិនមានតួ​នាទីនិងការទទួល​ខុសត្រូវផ្ទាល់លើ​ការដឹ​កនាំគ្រប់​គ្រងចាត់ចែងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងដែនស​មត្ថកិច្ចរប​ស់ខ្លួនក៏ដោយ​ ក៏ក្រុមប្រឹក្សាមាន​ភារៈកិច្ចតាមដាន​ត្រួតពិនិត្យការ​អនុវត្តនូវសកម្ម​ភាពរបស់រដ្ឋបា​លស្រុករបស់ខ្លួន ដើម្បីជំរុញក្នុងការធានាឲ្យ​មានសន្តិសុខស្ថិរភាព និងសណ្ដាប់ធ្នាប់ល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button