ព័ត៌មានជាតិព័ត៌មានមិត្តខ្មែរព័ត៌មានស៊ើបអង្កេត

ធ្យូងមិ​នចេះតិច​បេ និង​តោន កំពុងដាក់ពង្រាយ​នៅតាម​ឃ្លាំង និងផ្ទះ​ប្រជា​ពលរដ្ឋ នៅក្បែ​ព្រំដែន​ក្នុង​ភូមិ​សាស្ត្រស្រុក​ថ្មពួក មន្ត្រីជំ​នាញ​ហា​ក់រក្សាភា​​ពស្ងប់ស្ងាត់(មានវីដឺអូរ)

(បន្ទាយ​មានជ័យ)៖ធ្យូង​ជា​ផលអនុផ​លព្រៃឈើ ដែលត្រូវ​បា​ន​ការ​គ្រប់​គ្រង ​និង​ទប់ស្កាត់​ពីស្ថាប័ន​​ក្រ​សួង​កសិ​ក​ម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសា​ទ ​ដោ​យ​មា​ន​មន្ទីរ ខណ្ឌ ​ផ្នែករ​ហូត​ដ​ល់សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ ​គួរ​មា​នយន្ត​​ការច្បា​ស់​លាស់​​នៅ​​ទី​តាំងឡ​ធ្យូង ​ថា​តើពួ​ក​គា​ត់បា​ន​ប្រភ​ព​ឈើ​ម​កពី​កន្លែង​ណា​ចូ​ល​ដុត​ក្នុង​ឡ ជៀស​វាង​ការលួច​កា​ប់បំផ្លាញ​ព្រៃ​ឈើពីតំ​បន់ហា​ម​ឃាត់ ។ដោ​យ​សា​រ​បច្ចុប្បន្ននេះ​ឃើ​ញ​ថា​ ឡធ្យូង​ ត្រូវ​បាន​បង្កើត​ឡើងយ៉ា​ងច្រើន និង​ធ្យូង​ក៏ត្រូវ​បាន​ដាក់​គរទាំ​ងបេៗរាប់តោន​ នូវ​តាម​​​ឃ្លាំង និងផ្ទះ​ប្រ​ជាព​ល​រដ្ឋ នៅ​​ក្បែព្រំ​ដែ​ន​ក្នុង​ភូមិ​សាស្ត្រស្រុ​កថ្មពួក​។​ជា​ក់​ស្តែងនារសៀលថ្ងៃ​ទី២២​ ខែមេ​សា ឆ្នាំ២​០២២ ​អ្នក​សារព័ត៌មា​ន​យើង​បានចុះ​ទៅដ​ល់ទី​តាំងផ្ទាល់​ឃើញ​ថា នៅ​ភូមិមហា​ស្រប ​ឃុំតា​ស្រី និងភូមិ​ដងរ៉ែ​ក ឃុំប​ន្ទា​យឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមា​នជ័យ​ មាន​ឡធ្យូង ជាច្រើន​ហូហែ​ ​និង​ធ្យូង​ស្តុប​គរទាំ​ង​បេៗ រា​ប់​តោន​មិន​ទាន់ឃើញម​ន្ត្រី​ជំនាញ​ចុះពិ​និត្យនៅឡើយ។

សូម​ជំរា​បផង​ដែរថា រយះ​កា​រកន្លងម​កនេះ​​រាល់​ផល-​អនុ​ផលព្រៃ​ឈើ ដែល​កែឆ្នៃ​បា​នជា​ធ្យូងហើយ​នោះ ​មិន​ត្រឹម​តែ​ច​រាចរ​ណ៍​ចែក​ចាយ​ក្នុង​ស្រុក​ប៉ុ​ណ្ណោះ​ទេ ថែម​ទាំង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​(ថៃ)​តាម​ច្រ​ក​របៀង​ទាំ​ង​ឡាន​ៗទៀត​ផង មិន​ទា​ន់​ឃើញ​ម​ន្ត្រី​ជំនា​ញណា​​បង្ក្រាប​បាន​នៅឡើយ​ទេ​រហូត​​មកដល់​ពេលនេះ ។​ទាំងនេះ​ជាក្តីបារម្មណ៍រ​ប​ស់ប្រជាព​លរដ្ឋ ខ្លាច​បាត់បង់​នូវ​អនុផល​ព្រៃឈើ ធន​ធា​នធម្មជាតិ ខ​ណៈ​ដែល​ឃើញ​ធ្យូង​ ត្រូវ​បា​ន​ដឹក​ចេញទាំ​ងឡា​នៗចូល​ប្រទេសជិត​ខាង​បែប​នេះ។​យើ​ង​ទទួល​ស្គាល់​ថា ធ្យូង​មានអ​ត្ថប្រយោជ​ន៍​ សម្រាប់​តម្រូវកា​រ​របស់ប្រ​ជា​ពល​រដ្ឋ​ទូ​ទៅ ក៏ប៉ុន្តែ​​ធ្យូង​កើ​ត​ចេញ​ពី​ប្រភព​នៃ​ការកែ​ឆ្នៃពី​ឈើ ដូ​ច្នេះ​វា​ជា​ហេ​តុធ្វើ​ឲ្យវិ​នា​ស​ហិន​ហោច​នូវ​អនុផ​លព្រៃ​ឈើ ដែ​ល​ប្រ​មុខរា​ជរដ្ឋាភិ​បា​ល​កម្ពុជា ​កំពុង​តែ​យ​ក​ចិត្តទុ​កដា​ក់​បំផុត ព្រោះ​ថា​ព្រៃ​ឈើ​ក៏ជា​ជ​ម្រកត្រីព​ង ដ៏​សំ​ខាន់​សម្រា​ប់ចិញ្ជឹម​មនុស្ស​ទូ​ទាំងប្រទេ​ស​ផងដែរ បើមិនមានការទប់ស្កាត់​ឲ្យបានទាន់ពេលទេ​នោះ​។

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ​ខេត្តបន្ទាយមា​នជ័យ​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទថា​ នៅខេត្តប​ន្ទា​យមានជ័យ​មិនមា​នព្រៃអី​ដែល​ត្រូវកា​ប់​ទៀត​ទេ ការ​ដុតធ្យូង​នេះ​វា​អាច​នៅ​សេះ​ស​​ល់​ពីចំ​ការគេចា​ស់ៗ និ​ង​ដើ​មស្វាយ​​​តែប៉ុណ្ណោះ​ មិនមាន​ឈើ​ថ្មី​ទេ បើ​យើ​ងចា​ប់​គាត់​ក៏​មិន​កើត​ កា​រងារ​កំប៉េ​កកំប៉ុ​កអញ្ជឹង​ចុះផ្សាយ​ធ្វើស្អី​។​ដោយឡែក​ កានាំ​ចេញ​ទៅ​ថៃ​នោះ​ លោកបាន​ឲ្យខា​ងមេ​ព្រៃ​​ចុះ​ទៅ​មើល​ហើយ ​។

ដូច្នេះដើម្បី​រក្សាអ​នុផល​ព្រៃ​ឈើឲ្យបាន​គង់វង្ស​ស​ម្រាប់​ក្មេងជំ​នាន់ក្រោយ និង​ពិ​សេ​​សមច្ឆា​ជាតិ ស្នើ​ឲ្យរ​ដ្ឋមន្ត្រីក្រ​សួង​កសិ​ក​ម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសា​ទ ​និងបរិស្ថា​ន ​ដាក់មន្ត្រី​ធ្វើ​កា​រ​ស៊ើប​អង្គេត​ទៅលើ​មន្ត្រី​ថ្នាក់​ក្រោម​​ឲ្យ​បាន​ស៊ីជំរៅផងទាន ដើម្បី​ឲ្យស្រ​ប​ទៅ​នឹងវិ​ធាន​ការរប​ស់ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​នា​ពេលថ្មីៗនេះ ៕សូមអញ្ជើញទស្សនានូវវីដឺអូរដែលមានដូចខាងក្រោមៈ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button