ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ នាំយ​កថវិកាឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា និងលោកជំទាវ ចូល​បុណ្យសពលោកឧត្តមសេនីយ៍ត្រី ហួយ សុផា

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគម​ស​ម្ព័ន្ធសារព័ត៌មាន​ឯករាជ្យ (IPA) និងក្រុមការងារ បានអញ្ជើញគោរពវិញ្ញា​ណក្ខន្ធសពលោ​កឧត្តមសេនីយ៍ត្រី ហួយ សុផា នាយរងផ្នែកកងកិត្តិយស នៃអង្គភាពការពារព្រះបរមរាជវាំង នាយ​កដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោក ថែ ពន្លឺ និងកញ្ញា ថែ រក្សា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិ​ល្ពាច ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកថវិការបស់​ឯកឧត្តម​អភិស​ន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធា​នកិត្តិយសស​មាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ស សុខា ចំនួន ១ ៨០០ ០០០(មួយ​លាន ប៉ែតសិបម៉ឺនរៀល) ចូលបុណ្យសពលោកឧត្តមសេនីយ៍ត្រី ហួយ សុផា ផងដែរ។

សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ត្រី ហួយ សុផា បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមិថុ​នា ឆ្នាំ២០២៤ វេលាម៉ោង ១២:២០ថ្ងៃ ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button