ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនជាតិថៃ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់​​ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយ​ប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុស​ច្បាប់នូវ​សារធា​តុញៀន នៅ​ចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមា​នជ័យ ដោយឃាត់ខ្លួនជនស​ង្ស័យ​ជាជន​ជាតិថៃ បាន​ចំនួន​០២នាក់ ១ឈ្មោះ គៀតទីផុន ប៉ាក់ប៉ា ហៅ គៀម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ី​ណូបច្ចុប្បន្នស្នាក់​នៅភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់), ឈ្មោះ វ៉ាយូ ចាលើន​សាយ ហៅ បុត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិ​កកាស៊ីណូបច្ចុប្បន្នស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (រក្សាទុក និងប្រើប្រាស់)។  ក្នុងប្រតិប​ត្តិការនោះ​កម្លាំង បានចាប់​យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់និងក្រាមសថ្លា (កេតាមីន) ចំនួន​១០​កូនថង់កិប ទម្ងន់ ២៧,៣៧ក្រាម, ទូរស័ព្ទចំនួន ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន​០​១សន្លឹក (Kaidtiphong Phakpha), កាតការងារចំនួន ០១សន្លឹក, នាឡិកាដៃលោហធាតុពណ៌ស ខ្សែពណ៌​ខ្មៅ ចំនួន០១គ្រឿង, ខ្សែកអង្គាំបណ្តោងរូបព្រះ ចំនួន ០១ខ្សែ និងកាបូបស្ពាយ​ពណ៌ខ្មៅ​ចំនួន​០១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់​ការបង្រា្កបករណី​នេះកម្លាំងមូល​ដ្ឋានកងរាជអាវុធ​ហត្ថក្រុង បានទទួលពត៌មានពីសន្តិសុខរាយការណ៍មកថាមានករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុ​សច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ។ ភ្លាមៗ​នោះលោក​បានដឹកនាំកម្លាំងចុះទៅដល់​ចំណុចកើតហេតុកម្លាំងបា​នធ្វើការឃាត់ខ្លួនជនស​ង្ស័យទាំង​២នាក់ ព្រមទាំ​ងដកហូតវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកង​រាជអាវុធហត្ថ​ក្រុងដើម្បី​ចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរចម្លេីយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿង​ញៀន​យកមកជួញដូរ រក្សាទុក និងប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវ​ត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងបាន​កសាងសំណុំរឿងបញ្ជូនទៅ​កាន់​បញ្ជាការ​ដ្ឋានកងរា​ជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួម​នឹងវត្ថុតាងត្រូវ​បានកម្លាំងកា​រិយាល័យ​ប្រឆាំងគ្រឿងញៀន បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្ត​តាម​នីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button