ព័ត៌មានជាតិ

ឯកឧត្តម សុវណ្ណ សុភា ​ដឹកនាំគណៈ​ប្រតិភូស​មាជិក​ក្រុមប្រឹក្សាខេត្ត​ ចូលរួមក្នុង​ពិធី”សន្និសី​ទភាព​ជា​អ្នក​ដឹកនាំ​ ស្តីពីគ្រួសារ​ស​ន្តិភាព”នៅខេត្តន​គរាជសី​មា នៃព្រះរាជា​ណាចក្រថៃឡង់ 

(បន្ទាយមានជ័យ) គណៈប្រតិភូសមាជិកក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ដឹកនាំ​ដោយ​ឯកឧត្តម សុវណ្ណ សុភា ស​មាជិកក្រុមប្រឹក្សាខេត្តតំណាងឲ្យឯ​កឧត្តម ប្លែក វ៉ារី ប្រធានក្រុម​ប្រឹក្សា​ខេត្ត អញ្ជើញចូលរួមក្នុង​ពិធីសន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាពនៅខេត្តនគរាជសីមា នៃព្រះ​រាជាណាចក្រថៃឡង់ ដែលមានស​មាជិកចំនួ​ន ២៦នាក់ រៀបចំឡើងដោយអង្គការ UPF ឥណ្ឌូចិ​ន ដែលមានរយៈពេល​៥ថ្ងៃ ចាប់ពីថ្ងៃ១​៨ ដល់ថ្ងៃ២២ ខែមិថុនា​ ឆ្នាំ២០២៤។

ថ្លែងនៅក្នុងឱកាស​នោះឯកឧត្តម សុវណ្ណ សុភា បានមានប្រសាសន៍លើកឡើងថា៖ ដោយមានកា​រសម្របស​ម្រួលពីឯ​កឧត្តម អ៊ុំ រាត្រី អភិបាលខេត្តប​ន្ទាយមានជ័យ សហការជាមួយ​សមត្ថកិច្ចពា​ក់ព័ន្ធ និងដោយមានការផ្តួចផ្តើមរៀ​បចំឡើងដោយអង្គការ UPF ឥណ្ឌូចិន ទើបគណៈប្រតិ​ភូយើង​បាន​ធ្វើដំណើរឆ្លងកាត់ដោយមានភាពរលូន ដោយឆ្លងកាត់ព្រំដែនថៃ.កម្ពុជា តាមច្រ​កទ្វារព្រំ​ដែនអន្តរ​ជាតិប៉ោយប៉ែត ដោយប្រើលិខិ​តឆ្លងដែន(PAS​SPORT)ផ្ទាល់​ខ្លួនដោយមា​នសមាសភាព​ឯកឧត្តម លោកជំ​ទាវសមាជិកក្រុមប្រឹក្សាខេត្តប​ន្ទាយមានជ័យ អាណត្តិទី៤ និងលោក ហាជីមិ សៃតុ (Haj​ime Saito) អនុប្រធានសហព័ន្ធសន្តិភាពសកល​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងប្រទេសជប៉ុន និងក្រុមការ​ងារ សរុបចំនួន២​៦នាក់ ដើម្បីចូលរួមក្នុងពិធីសន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសា​រសន្តិភាពនៅខេត្តនគរា​ជសីមា នៃព្រះរាជាណាចក្រថៃឡង់។

ឯកឧត្តម បានបន្តថា៖ ការធ្វើដំណើរនេះប្រើរថយន្តទេសចរណ៍ ១២កៅអី ចំនួន៣គ្រឿង ចាប់ពី​ច្រកទ្វា​រព្រំដែនអន្តរជាតិប៉ោយប៉ែត ឆ្ពោះទៅកាន់ខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់ ដែល​មានចំងាយប្រមាណជាង២១៨គីឡូម៉ែត្រ។

ក្នុងឱកាស​ដំណើរទស្សនកិច្ចនោះឯកឧត្តម សុវណ្ណ សុភា ជំនួសមុខឲ្យឯកឧត្តម លោកជំទា​វគណៈប្រតិភូ សូមគោរពថ្លែងអំ​ណរអរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជាពិសេសអង្គការ UPF ឥណ្ឌូចិ​ន ដែលតែងតែចូលរួមឧបត្ថម្ភឧបត្ថម្ភគាំទ្រ និងផ្ដល់ឱកាសក្នុងការចូលរួមទស្សនកិច្ច និងផ្លាស់​ប្ដូរប​ទពិសោធន៍រវាងប្រទេសថៃ និងកម្ពុជា ជូនដល់ឯកឧត្តម លោកជំទាវសមាជិកក្រុម​ប្រឹក្សាខេត្តបន្ទាយមា​នជ័យ គ្រប់អាណត្តិផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button