ព័ត៌មានជាតិ

ព្រះមន្រ្តីសង្ឃខេត្តបន្ទាយមានជ័យ​ នាំយកសម្ភារៈ​ថវិការ​ ប្រគល់ជូន​ មន្ទីរពេទ្យ​គន្ធបុប្ផា​ ខេត្តសៀមរាប​

(ខេត្តបន្ទាយមានជ័យ) ព្រះមន្ត្រីសង្ឃខេត្ត​ ស្រុក ក្រុង​ និងមានការចូលរួម​ ពីសំណាក់​ លោក​ យឹម​ សំណាង​ អភិបាលរងខេត្ត​ លោក​ បៀវ​ ថាន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បាននិមន្តនិងអញ្ជើញប្រគល់នូវសម្ភារៈជូនដល់ក្រុមគ្រូពេទ្យ​ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធៈបុប្ផា ក្នុងខេត្តសៀមរាប។

គោលបំណងនៃការចូលរួមឧបត្ថម្ភសម្ភារៈផ្សេងៗ​ ដល់មន្ទីរពេទ្យគន្ធៈបុប្ផាដើម្បីជួយសម្រាលបន្ទុក​ ដល់បងប្អូនប្រជាពលរដ្ឋ​ ដែលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសម្ភារៈដែលបានផ្តល់ក្នុងពេលនេះរួមមានកន្ទេលធំចំនួន​ ៤៨​ កន្ទេលតូចចំនួន២៤៥​ ខ្នេីយចំនួន​ ២០៧​ ភួយចំនួន​ ១៨៤​ សារុងចំនួន​ ២២​ និងកន្សែងពោះគោចំនួន​១០​ ដោយសម្ភារៈទាំងអស់នេះ​ គឺមានសភាពថ្មីបានមកពីបណ្ដាវត្តផ្សេងៗ​ នៅក្នុងខេត្តតាមរយៈមន្ទីរធម្មការនិងសាសនាខេត្ត។

បើតាមប្រសាសន៍របស់ក្រុមគ្រូពេទ្យក៏ដូចជាបុគ្គលិកបានបញ្ជាក់ថាមន្ទីរពេទ្យ នៅខេត្តសៀមរាបគឺជាមន្ទីរពេទ្យមនុស្សធម៌​ ព្យាបាលពុំគិតកម្រៃ​ ពីបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត​ មន្ទីរពេទ្យបានចេញថ្លៃសេវាផ្តល់ជាថវិកាមួយចំនួនទៀតដែលវិលត្រឡប់ទៅលំនៅឋានវិញ។

លោកគ្រូពេទ្យបានបន្តថា​ ជារៀងរាល់ថ្ងៃមន្ទីរពេទ្យគន្ធៈបុប្ផា​ បានដំណើរការមកដល់សព្វថ្ងៃនេះបានមកពី សប្បុរសជនក្នុងនិងក្រៅប្រទេស​ ដែលបានផ្តល់ថវិការួមជាមួយនឹងសម្ភារៈ​ ហេីយការចំណាយក្នុងមួយថ្ងៃមួយថ្ងៃ​ ប្រមាណជាមធ្យមរាប់សិបម៉ឺនដុល្លារសហរដ្ឋអាមេរិក​ ហេីយមន្ទីរពេទ្យគន្ធៈបុប្ផានៅតែរក្សាភាពដើម​ ការព្យាបាលជំងឺមិនយកកម្រៃនោះឡើយ។

លោក​យឹម​ សំណាង​ អភិបាលរងខេត្តបានមានប្រសាសន៍​ ថ្លែងនូវអំណរគុណចំពោះ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម​ ដែលបានគឿងគរ​ ជាសម្ភារៈផ្សេងៗ​ មកប្រគល់ជូនដល់បងប្អូនដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ហើយនេះគឺសរបញ្ជាក់ឲ្យឃើញពីទឹកចិត្តទឹកប្រទ័យ​ ទាំងការយកចិត្តទុកដាក់ខ្មែរជួយខ្មែរ​ ខ្មែរស្រឡាញ់ខ្មែរ​ ក្នុងគ្រាលំបាក​ ហេីយនេះពិតជាមាន អត្ថន័យធំធេងណាស់​ ហើយសង្ឃឹមថា​ នាឱកាសក្រោយទៀត​ នឹងបានមកផ្តល់ជាសម្ភារៈនេះជាបន្តទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button