មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ រៀបចំការប្រឡងវិញ្ញាបនបត្រថ្នាក់ត្រី ទោ ឯក ២០០១-២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ដោយទទួលបានការណែនាំរបស់ក្រសួងធម្មការនិងសាសនា មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយសាលាគណខេត្តទាំងពីរគណៈ ព្រះមន្រ្តីសង្ឃទាំងពីរគណៈ និងទទួលបាននូវអនុសាសន៍ណែនាំអនុញ្ញាតពីឯកឧត្តមអភិបាលខេត្ត ដើម្បីរៀបចំការប្រឡងថ្នាក់ ត្រី ទោ ឯក ដោយឈរលើគោលការណ៍បម្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងបានកាត់វិញ្ញាសាប្រឡងផងដែរ។
លោកបៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា ការប្រលងធម្មវិន័យឆ្នាំនេះមានសាមណៈសិស្ស សិស្សចំនួន១៦៩១អង្គ/នាក់ ដែលបាននិមន្ត/អញ្ជើញពីតាមបណ្តាវត្តនានា ក្នុងក្រុងស្រុកទាំង៩ ហើយការប្រឡងមានចំនួន៤មុខវិជ្ជា ពេលព្រឹកមានពីរវិញ្ញាសាគឺវិញ្ញាសាប្រជុំកងធម៍ និងវិញ្ញាសាពុទ្ធប្បវត្តិ ពេលរសៀលមានពីរវិញ្ញាសាគឺវិញ្ញាសា ព្រះវិន័យវិញ្ញា សាសាសនសុភាសិត។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្នុងការចូលរួមចាប់វិញ្ញាសាប្រឡងជាព្រឹកនេះសូមធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ ខេត្តសាលាអនុគណគ្រប់ក្រុងស្រុក ជាពិសេសមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមបណ្តុះបណ្តាល នូវធនធានមនុស្សធនធាន ស្របតាមយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល ជាពិសេសក្នុងដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សបានក្លាយជាអាទិភាពទី១ នៅក្នុងគោលដៅយុទ្ធសាស្ត្រអប់រំរបស់រាជរដ្ឋាភិបាលគឺការពង្រឹងគុណភាពវិស័យអប់រំពោល គឺលើកកម្ពស់នូវចំណេះដឹងសមត្ថភាពសីលធម៌សីលធម៌មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ។
ឯកឧត្តម បន្តថា ជាការពិតណាស់ដំណើរការប្រឡងនេះ ជាដំណាក់កាលមួយដ៏សំខាន់ដែលមានរយៈពេលពេញមួយថ្ងៃសម្រាប់ បេក្ខជនគ្រប់រូប គ្រប់ព្រះអង្គដែលបានខិតខំរៀនសូត្រអស់រយៈពេលពេញមួយឆ្នាំ ដើម្បីធ្វើការវាស់ស្ទង់និងបង្ហាញអំពីសមត្ថភាពចំណេះដឹង និងការប្រឡងប្រកបដោយគុណភាព ព្រោះតែកើតចេញពីឆន្ទៈនិងការព្យាយាមសម្រាប់សិក្សារៀនសូត្រ ឲ្យសមស្របតាមព្រះពុទ្ធដីកាទ្រង់ត្រាស់ថា វីរិយេន ទុក្ខមច្ចេតិ សត្វលោករួចផុតពីសេចក្ដីទុក្ខបានដោយការខិតខំប្រឹងប្រែង។
សូមបញ្ជាក់ថានៅក្នុងការប្រឡងវិញ្ញាថ្ងៃនេះ ឧត្តមស សុខា និងលោកជំទាវ កែ សួនសុភី ព្រមទាំងបុត្រាបុត្រីតាមរយៈ ព្រះខេមញ្ញាន រ៉េត ស៊ីណាតព្រះរាជាគណៈថ្នាក់ កិត្តិយស ទីប្រឹក្សាផ្ទាល់ព្រះមេគណខេត្ត ព្រះអង្គបានមាននៅសទ្ធាជ្រះថ្លា ជួយឧបត្ថម្ភនូវទឹកសុទ្ធចំនួន២០០យួរ ភេសជ្ជៈ១០កេសនិង ឯកឧត្តម អ៊ុំ រាត្រី បានឧបត្ថម្ភនូវទឹកសុទ្ធវីតាល់ចំនួន១០០ កេស ផងដែរ៕