ព័ត៌មានជាតិ

ឯកឧត្តម កែ គឹមយ៉ាន អំពាវនាវដល់ មន្ត្រីរាជការ កម្លាំងប្រដាប់​អាវុធ អាជ្ញាធរពាក់ព័ន្ធ និងប្រជា​ពល​រដ្ឋ​ទូទាំងខេត្ត ត្រូវបន្តយុទ្ធ​នាកា​រ ដាំដើម​ឈើឲ្យ​បានច្រើន ដើម្បីរួម​ចំណែក​ រក្សាបរិស្ថា​ន និង​កាត់​បន្ថយ​កម្តៅពី​ភព​ផែនដី ដើម្បីជីវិ​ត មនុ​ស្ស សត្វ និងរុក្ខ​ជាតិ

(បន្ទាយមានជ័យ) ដើម្បីចូលរួម​ថែរក្សាព្រៃឈើ និង​ការដាំ​ដុះព្រៃឈើ និងដើម្បីរក្សា បរិស្ថាន​បៃ​តងនៃ​ធនធានធម្មជា​តិ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត​មណ្ឌល​ខេត្តបន្ទាយមានជ័យ និងជា​ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រនៃព្រះរា​ជាណា​ចក្រកម្ពុជា  បានអញ្ជើញចូ​លរួម​ជាអ​ធិបតីភាព​ក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធា​នក្រុមប្រឹក្សាខេត្ត លោក ង៉ោ ម៉េងជ្រួនអភិ​បាលខេ​ត្តស្តីទី និងឯ​កឧត្តម លោកជំទាវ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា​លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ អង្គភាពនានា កម្លាំងប្រដាប់អា​វុធគ្រប់ប្រភេទ អាជ្ញាធរពាក់​ព័ន្ធសរុបប្រមាណ​ជាង២០០០នាក់ នៅបរិវេ​ណសាក​លវិទ្យាល័យ​ជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បាន​ថ្លែង​ការ​កោត​សសើរដ​ល់រដ្ឋបា​លខេត្តបន្ទាយ​មានជ័យ ដែលបានរួ​មសហការណ៍ជាមួយ​សាកលវិទ្យាល័យជាតិមានជ័យ មន្ទីរ អង្គភាពនានា កម្លាំ​ងប្រដាប់អាវុធគ្រប់ប្រភេទ បានរៀប​ចំពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២​៤នាពេលនេះ

ឯកឧត្តម បានមានប្រសាសន៍បន្តលើក​ឡើងថា៖ ការរួមគ្នាដាំកូនឈើនាពេលនេះ គឺដើម្បីប​ង្កើនធន​ធានធម្មជាតិ ឡើងវិញ ការពា​រធនធានធម្មជាតិ​ចម្រុះ និង​កាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការ​ប្រែប្រួល អា​កាស​ធាតុ។ ជាក់ស្តែងកន្លងទៅខេត្តបន្ទា​យមានជ័យ ឡើងកម្តៅខ្លាំងណាស់ កាលពី​កន្លង​ទៅថ្មីៗនេះ។

ជាមួយគ្នានោះឯកឧត្តម កែ គឹមយ៉ាន បានអំ​ពាវនាវដល់ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តយុទ្ធនាការ ដាំដើមឈើឲ្យបានច្រើន តាមអង្គភាព សួនច្បា​រ សាលារៀន មន្ទីរពេទ្យ និងតាមផ្ទះ ដើម្បីរួមចំណែក រក្សាបរិស្ថាន និងកាត់បន្ថយកម្តៅ​ពីភពផែ​នដី ដើម្បីជីវិត មនុស្ស សត្វ និងរុក្ខជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម គណៈអធិបតី លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវកិត្តិយស តំណាងមន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ បានដាំដើមឈើនិមិត្តរូបចំនួន ៦៥០ដើម មានដូចជា ដើមបេង ដើមធ្នង់ ដើមក្រញូង ដឹងដើមចាន់គីរី។ ទន្ទឹមគ្នា​នោះ ក៏បានចែក​កូនឈើចំនួន ៥០០០ ដើម អាជ្ញាធ​រក្រុងស្រុក យកទៅ​ដាំ​តាម​អង្គភាពរៀងៗខ្លួនផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button