ពិធីដាំកូនឈើដែលជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបូរី
(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមដាំកូនឈើចំនួន៥៦៧ដើម ដែលជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ នៅបរិវេណវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ដោយមានការួមពីឯកឧត្តម ហ៊ូ ប៊ុនហេង ជំនួយការឯកឧត្តម កែ គឹមយ៉ាន និងជាប្រធានក្រុមបណ្ដាញអង្គការគាំទ្រវិស័យអប់រំខេត្ត ឯកឧត្តម ម៉ាតាំង ឆាលម៉ាំងឌីយោ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងនាយកអង្គការកុមារមេគង្គ លោក អុឹម សិរីវុទ្ធិន នាយផ្នែករដ្ឋបាលព្រៃឈើព្រះនេតព្រះ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ព្រមទាំងលោក ោកស្រី មេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖ ការចូលរួមដាំកូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធានធម្មជាតិឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុ ជាពិសេសនោះគឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពតំបន់រឺសាលរបស់ខ្លួន ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យ។
លោក អភិបាលរងខេត្ត បានបន្តថា៖កូនឈើដែលជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ យកមកដានាពេលនេះមានប្រភេទដើមឈើ កូនប៉េង.ធ្នង់ .ចាន់គីរី និងកូនដើមកកោះ….។
ជាមួយគ្នានោះលោក យឹម សំណាង បានបញ្ជាក់ថា៖ យើងត្រូវបន្តថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាចអោយ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕