ក្រុមបេះដូងតែមួយ នាំយកអំណោយ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖លោក ឈុន ម៉ៅ ប្រធានក្រុមបេះដូងតែមួយ នាចុងសប្តាហ៍នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ចំនួន៤៥នាក់។
នាឱកាសនោះលោក ឈុន ម៉ៅ ក៏បានជូនពរទៅដល់បងប្អូនដែលកំពុងសម្រាកព្យាបាលសូមទទួលបាននូវការឆាប់ជាសះស្បើយ និងមានសុខភាពល្អ ។ លោកក៏បានបញ្ជាក់ថា ក្រុមបេះដូងតែមួយ បង្កើតឡើង គឺដើម្បីចូលរួមជាមួយនឹងការងារមនុស្សធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្សេង ៗ ។លោកបញ្ជាក់ថា សម្ភាៈ និងអំណោយទាំងអស់នេះ គឺជាទឹកចិត្តនៃការចូលរួមរបស់បងប្អូនក្រុមបេះដូងមួយ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដេីម្បីបានដោះស្រាយជីវភាពបានមួយគ្រារ។
សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារបេះដូងតែមួយបាននាំយកអំណោយ មកចែកជូនដល់បងប្អូនដែលសម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណពោលកន្លងទៅក្រុមបេះដូងតែមួយក៏បានធ្វើការនាំយកអំណោយមនុស្សធម៌ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក តាមទីវត្តអារាម នៅតាមតំបន់ដាច់ស្រយាលផងដែរ។ ទាំងនេះបញ្ជាក់ឃើញពីការចូលរួមជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយ ជីវភាពបានមួយគ្រាផងដែរ។
អំណោយដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ទាំង៤៥ ក្នុងមួយនាក់ទទួលបានអង្ករមួយការុងតូច, ទឹកសុទ្ធ១យួរ, ទឹកដោះគោឆៅ១យួ ,ត្រីខ១យួ , សារុង១ , ក្រមា១ ,គ្រឿង ឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួនផងដែរ៕