បើករថយន្ត បុកម៉ូតូពីនាក់ប្តីប្រពន្ធ បណ្តាលឲ្យរងរបួស រួចព្យាយាមបើកគេចខ្លួន ត្រូវកម្លាំងនគរបាលក្របូចបានរថយន្ត ឯម្ចាស់រត់គេចខ្លួនបាត់
ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក់Toyota Camry សេរី១៩៨៧ និងម៉ូតូ បណ្តាលឲ្យអ្នកបើក និងជិះម៉ូតូពីនាក់ប្តីប្រពន្ធរងរបួស ឯរថយន្តក្រោយពីបង្កហេតុបានព្យាយាមបើកគេច ត្រូវបានកម្លាំងនគរបាលក្របួចបានរថយន្ត រីឯកអ្នកបើកបររត់គេចខ្លួនបាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំ ខាងត្បូងភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រិន បូរី ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តីបើកបរម៉ូតូម៉ាក់ទ្រីម សេរី2005 ពណ៏ខ្មៅពាក់ ស្លាកលេខ បាត់ដំបង1E-1962 និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ ញុយ ប៊ុនថាំ ភេទស្រី អាយុ៣១ ឆ្នាំ ទាំង០២នាក់ប្តីប្រពន្ធ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូឌុបប្រពន្ធ ក្នុងគោលដៅពីទិសខាងជើង ទៅទិសខាងត្បូង ពេលមកដល់កន្លែងកើតហេតុមានរថយន្តម៉ាក់Toyota Camry សេរី១៩៨៧ ពណ៏ឈាមជ្រូក ស្លាកលេខ ច.1791ភព2 បើកបរក្នុងគោលដៅពីទិសខាងត្បូង ទៅទិសខាងជើង ពោលគឺច្រាសទិសគ្នា បានឡើងវ៉ាជែងរថយន្ត០១គ្រឿងទៀត បណ្តាលឲ្យជ្រុលចង្កូតទៅបុកប៉ះជាមួយនិងម៉ូតូ បណ្តាលឲ្យអ្នកជិៈម៉ូតូរងរបួសធ្ងន់ទាំង០២នាក់ ។
ក្រោយពីបង្កហេតុរថយន្តបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ កម្លាំងអធិការនគរបាលស្រុកអូរជ្រៅ បានដេញតាមចាប់បានរថយន្ត នៅក្នុងក្រុងសិរីសោភណ័ ចំណែកអ្នកបើកបររត់គេងខ្លួនបាត់ ។ក្រោពីកើតហេតុជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ។ដោយឡែករថយន្តនិងម៉ូតូ ត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕