ព័ត៌មានជាតិ

ព្រះសង្ឃ និងពុទ្ធបរិស័ទ មកពីប្រទេសថៃ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេន​ដល់វត្ត​នៅប្រទេ​សកម្ពុជាចំនួន​៦០វត្ត ក្នុង៥ខេត្ត

ប៉ៃលិន ៖ ព្រះសង្ឃ និងពុទ្ធបរិស័ទមកពីប្រទេ​សថៃនិងពុទ្ធបរិស័ទចំណុះ​ជើងវត្តជិ​តឆ្ងាយបា​ននាំ​យក​ទៀនព្រះវស្សា និងបច្ច័យមកវេរប្រគេនដល់ព្រះសង្ឃ​គង់នៅវត្តនានា​នៅប្រទេស​កម្ពុជាដែលមា​នវត្តនៅខេត្ត​ប៉ៃលិនបាត់ដំបងខេត្តបន្ទាយមានជ័យ ពោធិសាត់និងខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៤នៅវត្តប៉ាហ៊ីខេត្តប៉ៃលិន ដែលមានការ​ចូលរួមពីលោកជំ​ទាវមហាឧ​បាសិកាពុទ្ធ​សាសនូត្ថម្ភ ស៊ុ ហៀង , ពុទ្ធបរិស័ទ មន្ត្រីសង្ឃ យ៉ាងច្រើនកុះករ។

ព្រះសោភ័ណរតនៈវេទី អ៊ា សុផន ព្រះមេគណខេត្ត និងជាព្រះចៅអធិកាវត្ត​ពោធិមា​រាម(ហៅវត្តប៉ា​ហ៊ី) បានមានថេរៈដិកាថា ទំនៀមទំលាប់ក្នុងសង្គមខ្មែរព្រះសង្ឃតែងនិមន្តចូល​ព្រះ​វស្សា ”​ឬ គង់​ចាំព្រះវ​ស្សា ” រយៈ​ពេលបីខែដោយ​កំណត់ពីថ្ងៃ១រោច ខែអាសាឍ(ក្នុងខែកក្កដា) ដល់ថ្ងៃ១៥កើត

ខែអស្សុជ(ក្នុងខែតុលា)។ ទំនៀមទំលាប់នេះ បានជាប់ជាប្រពៃណី​ប្រតិបត្តិរៀងរហូតមកហើ​យទាំងព្រះមហា​ក្សត្ររហូតដល់រាស្ត្រទូ​ទៅតែងទំនុកប​ម្រុងគ្រឿងបរិក្ខាបូ​ជាផ្សេងៗចំពោះ​ព្រះ​សង្ឃដែ​លគង់ចាំព្រះវស្សា ដើម្បីបា​នអានិសង្ឃដល់ជាតិមុខ។

ក្នុងបណ្តាគ្រឿងបូជាទាំងនោះគេឃើញមាន ទៀនវស្សា ​” ជាវត្ថុសំខាន់ដែលពុំមានជា​បញ្ញត្តិក្នុងគម្ពី​រពុទ្ធសាសនា តែខ្មែរប្រតិប​ត្តិជាទំនៀមដល់សព្វថ្ងៃ។ ព្រះគ្រូមេ​គណខេត្ត​បន្តថា ការដុតទៀន ឬប្រទី​បសម្រាប់ថ្ងៃ​ចូលព្រះវស្សា គឺជាប្រយោជ​ន៍ដល់ព្រះភិក្ខុសង្ឃដែល​ចាំបាច់ត្រូវស្វាធ្យាយធម៌ និងធ្វើឧ​បោស​ថ​កម្មនៅវេលាយប់ ក្នុងពេលចូ​លព្រះវស្សា។ ហើយពន្លឺភ្លើង​ដែលដុតក្នុង​ពេលចូលព្រះ​វស្សានេះ ក៏ស្ថិតក្នុងកា​រពិចារណា ដល់ពន្លឺភ្លើងដែលភ្លឹបភ្លែតៗ ទៅដល់រូបខណ្ឌ​មនុស្សដែលកើត​ស្លាប់នោះផងដែរ។

លោកជំទាវ ផនសាន់ កំលាំងឯក ដែលជាតំណា​ងវត្តធម្មកាយនៅប្រទេ​សថៃបា​នផ្តួចផ្តើមដឹកនាំ​ពុទ្ធិបរិស័ទនាំយកទានព្រះ​វស្សា និងបច្ច័យមួយចំនួនធំ ក្នុងគោលបំណងសំខាន់ គឺដើម្បីពង្រី​កអាយុយឺនយូរនៃព្រះពុទ្ធសាសនាក្នុងជំនាន់នេះឱ្យបានច្រើនតាមតែអាចធ្វើទៅបាន រក្សានូវវប្បធម៌​ព្រះពុទ្ធសាសនាដ៏ល្អ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងថៃ ព្រមទាំងការឯកភាព​គ្នាក្នុងការពង្រីក ការប្រៀនប្រដៅរបស់ព្រះពុទ្ធ ធ្វើអោយជីវិតមនុស្សជាតិកាន់តែប្រសើរឡើង៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button