ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនជាតិថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករ​ណីជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខថា មានករណីលក់ និងប្រើប្រាស់​គ្រឿងញៀ​ននៅចំណុចមុខអគារស្នាក់នៅម្តុំមាត់អូរ ស្ថិតក្នុងភូមិ​អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត នៅវេលាម៉ោង០២និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០១នាក់ឈ្មោះ ប៉ូរ៉ាមីត ភីមសេន ហៅ បត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់​នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងឆែក​លើដងខ្លួន​រកឃើញ​មានវត្ថុតាងជាដូចគ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១០០គ្រាប់ ទម្ងន់ ១១,១៦ក្រាម,​ទូរស័ព្ទ ចំនួន ០១គ្រឿង(ម៉ាកOPPO ពណ៌ខ្មៅ)​ ហើយនាំខ្លួន​មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយត្រី៍ នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើ​យសារភាពថា ខ្លួនពិត​ជាបានទិញគ្រឿងញៀនមកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែក​លេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងកសាងសំណុំរឿង​បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័យប្រឆាំ​ងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button