ព័ត៌មានជាតិ

សមិទ្ធផលថ្មីៗត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ និងចាប់កសាងជាបន្តបន្ទាប់ ក្រោយពីជួបវិ​បត្តិ​កូវីដ១៩ និង​កត្តាប្រទេ​សជាតិមាន​សុខសន្តិភា​ពពេញលេញ

(កំពង់ចាម)៖​ដោយ​សារតែកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការរួច​ចាកផុតពី​វិបត្តិដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្រោមកា​រដឹកនាំដ៏ខ្ពង់ខ្ពស់​ប្រកបដោយគតិ​បណ្ឌិតរបស់​សម្ដេចអគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេ​ចកិត្តិព្រឹទ្ធប​ណ្ឌិត សមិទ្ធផលថ្មីៗស​មិទ្ធផលថ្មីពេញផ្ទៃប្រទេ​ស ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ និង​ចាប់ផ្ដើម​កសាងអភិវឌ្ឍជាបន្តបន្ទាប់ឥតឈ​ប់ឈរ។

 

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២​៩ ខែមេសា​ ឆ្នាំ២០​២២ នៅវត្តត្រពាំង​អំពិល បានធ្វើពិធីស​ម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវកា​រ ឧប្បដ្ឋាន​សា​លា និងសមិទ្ធផលនា​នា ព្រមទាំងបើកការដ្ឋាន​ស្ថាបនាផ្លូវបេ​តុង ១ខ្សែប្រវែង ៥ពាន់ម៉ែត្រ ដែលជាអំ​ណោយដ៏ថ្លៃថ្លារបស់​សម្ដេចតេជោ និងសម្ដេច​គតិព្រឹទ្ធ​បណ្ឌិត ស្ថិតក្នុង​ឃុំជ្រៃវៀន ស្រុកព្រៃឈ​រ ខេត្តកំពង់​ចាម ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​ នៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើង​គោក តំណាងដ៏ខ្ពង់ខ្ពស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លនៃ​គណៈអភិបាល​ខេត្តកំពង់ចាម និងឯ​កឧត្តម ខ្លូត ផន ប្រ​ធានក្រុមប្រឹក្សាខេត្ត ។

 

ពិធីនេះក៏មាន​ការអញ្ជើញចូលរួមពី​សំណាក់ក្រុមកា​រងារថ្នាក់ជាតិចុះជួយស្រុក/ឃុំ ប្រធា​នសាលា​ដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរ​ងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កង​កម្លាំង​ទាំងបី មន្ទីរអង្គភាពជុំវិ​ញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូសិស្សានុ​សិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋប្រមាណជិត ១,០០០នាក់ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button