ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាពការងាររបស់ រដ្ឋបាលខេត្តប៉ៃលិន…

(ភ្នំពេញ) នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអ​ភិបាលខេត្តប៉ៃលិន បានអញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពីវឌ្ឍន​ភាព និងទិសដៅការងារបន្តរបស់ រដ្ឋបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី អភិបាលរ​ងខេត្ត និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត ដែលកិច្ចសម្ភាសន៍នេះ បានរៀបចំធ្វើឡើង​នៅស្ថានីយ៍​វិទ្យុ និងទូរទស្សន៍ម​ហាផ្ទៃ។

សូមបញ្ជាក់​ថា៖ យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និង​អង្គភាព​ប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំ​ងរដ្ឋបាលរាជធានីខេត្ត ធ្វើកិច្ចសម្ភាសន៍អំពី​វឌ្ឍនភាពការងាររប​ស់ខ្លួនជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV

ជាមួយគ្នានេះដែរ ការរៀបចំធ្វើកិច្ចសម្ភាសន៍នេះ ដើម្បីផ្តល់ព័ត៌មាន និងសួរដេញដោ​លពីអ្នកសា​រព័ត៌មានអំពីសមិទ្ធផលនានា ដែល​រដ្ឋបាលថ្នាក់​ក្រោមជាតិសម្រេច​បាន នាពេ​លកន្លងមក ដើម្បីឱ្យប្រជា​ពលរដ្ឋទទួល​បានព័ត៌មា​នស្រប​តាមច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន ហើយទន្ទឹម​នឹងនេះ គោល​បំណង នៃកិច្ចសម្ភាស​ន៍នេះដែរ ក៏ជាការច​ង់ដឹងអំពីការអ​នុវត្តគោលនយោ​បាយរ​បស់រា​ជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារ វិមជ្ឈការ និងវិសហមជ្ឈការ និងគណ​នេយ្យភាពសង្គម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button