ព័ត៌មានជាតិ

សិក្ខាសាលាស្ដីពីការព្យាបាល ​និងថែទាំសុខ​ភាពដល់ជនចំណា​កស្រុក ដែលផ្ទុកមេ​រោគអេដស៍ ​ជំងឺ​អេដស៍

(បន្ទាយមានជ័យ)៖យើងទាំងអស់​គ្នាអា​ចនឹងភ្លេចមេរោ​គអេដ​ស៍​ ជំងឺអេដស៍​ ក៏ប៉ុន្តែមេ​រោគអេដស៍​និងជំងឺអេដស៍​មិនអាចភ្លេចយើងនោះ​ទេ ឯកឧត្តម​ យុត​ ស្វីត​ នី​ ហេរញ្ញិក គ​ណៈកម្មាធិការ​សាខាកា​កបាទក្រហមខេត្តបន្ទា​យមានជ័យតំណាង​ ឯកឧត្តម​ អ៊ុ​ រា​ត្រី​ ប្រធានគ​ណៈកម្មាធិ​ការសា​ខាកា​កបាទក្រហមខេត្តមានប្រសាសន៍បែបនេះ​ក្នុងសិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្ដីពីកា​រអនុវត្ត​ការងារគម្រោងលើកកម្ពស់កា​រទទួលបាន​ ការព្យាបា​ល​ និងថែទាំជន​ ចំណាកស្រុក​ ដែលរស់​នៅជាមួយមេរោ​គអេដស៍ជំងឺអេដស៍ក្នុង​អនុតំបន់ទ​ន្លេមេគង្គ​ នាព្រឹកថ្ងៃទី៧​ ខែសីហា​ ឆ្នាំ២០​២៤នៅទីស្នាក់​ការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ​ ដែលមានសិក្ខាកាម​ ចូលរួម​ ជាអ្នកស្ម័គ្រចិត្តមកពីខេត្តបន្ទាយ​មានជ័យនិងអ្នកស្ម័គ្រចិត្តមក​​ីខេត្តប៉ៃលិ​នសរុប​ចំនួន​៤៩នាក់។

លោកបណ្ឌិត​ វ៉ា​ សុភ័ក្រ​ ប្រធានការិយា​ល័យជំងឺឆ្លងនិ​ងមិនឆ្លងនៃនា​យកដ្ឋានសុខភា​ពរបស់កាក​បាទក្រហមកម្ពុជានិងឯ​កឧត្ដម​ យុត​ ស្វីតនី​ ហិរញ្ញ​ក គណៈកម្មាធិ​ការសាខាកា​កបាទក្រហម​ខេត្តបានមានប្រសាស​ន៍លើកឡើងថាអង្គសិក្ខា​សាលានាពេលនេះ​ ពិតមែនតែមានរយៈពេលខ្លី​ ក៏ប៉ុន្តែប្រធាន​បទ​ ដែកមាននៅក្នុងកម្មវិធីនេះ​ ពិតជាមានសារៈសំខាន់​ ពិសេសពាក់ព័ន្ធនឹង​ជនចំ​ណាកស្រុកដែលរស់នៅជាមួយមេរោគអេដស៍និងជំងឺអេដស៍​ ដើម្បីគាំទ្រ​ ចូលរួមការពារ​ និងកាត់​បន្ថយ​អត្រាឆ្លងមេរោគអេដស៍ជំងឺអេដស៍និងការចំណាកស្រុកប្រកបដោយសុវត្ថិភាពដែលបានអ​នុវត្ត​នាពេលកន្លងម​ក​ ដើម្បីជាការឆ្លុះបញ្ចាំង​ និងដកបទពិសោធចំណុចល្អៗ។

ឯកឧត្តមបានបន្តថា​ អង្គសិក្ខាសាលា នេះមា​នគោលបំណងដើម្បីដកស្រង់បទពិសោធន៍រៀនសូត្រ​ពីគ្នាទៅវិញទៅមកនិងផ្តល់ព័​ត៌មានត្រឡប់មកក្នុងការអនុវត្តសកម្មភាពគម្រោងព្រមទាំងបន្តធានា​និរន្តរភាពកា​រងារគម្រោងឆ្ពោះទៅបង្កើតនូវការទទួលបាននូវសេវាព្យាបាលនិងថែទាំដល់ប្រជា​ពលរដ្ឋចំណាក​ស្រុកផ្ទុកមេរោគអេដស៍និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការឈាន​ឆ្ពោះទៅសម្រេចបា​នទិសដៅបញ្ចប់​ អេដស៍​ ដែលជាការគំរាមដល់​ សុខភាពសាធារ​ណៈនៅឆ្នាំ២​០២៥។ ដូចនេះ​ លោក លោ​កស្រីដែលជាអ្នកស្ម័គ្រចិត្ត​ គម្រោង​ ពលរដ្ឋគ្រប់រូបត្រូវចេះពីវិធីការពា​រ​ និងកាត់​បន្ថយអត្រាឆ្លងក្នុងសហគមន៍​ និងផ្សារភ្ជាប់គ្នាលើបញ្ហាប្រឈ​ម​ របស់ជនចំណាកស្រុក​ ដែលរ​ស់នៅជាមួយ អេដស៍ស្របទៅនឹងការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា​ និងកា​រប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនចំណា​កស្រុកដែលរស់​នៅជាមួយមេរោ​គអេដស៍​មាន​ដូចជាសុខភា​ពការអប់រំ​ និងការទទួលបានសេវាសុខាភិបាល​ ចំពោះពួកគា​ត់ម្យ៉ាងវិញទៀត​ដែលមានការឧបត្ថម្ភគាំ​ទ្រថវិកាពី​ កាកបាទក្រហម​អ៊ីតាលីតាមរយៈសហព័ន្ធអន្តរជាតិ​ កាកបាទ​ក្រហម​ និងអឌ្ឍចន្ទក្រហម​ និងជំនួយ​បច្ចេកទេសពីកាកបាទក្រហមកម្ពុជាបានធ្វើឲ្យ​សាខាកាកបា​ទក្រហមក​ម្ពុជាខេត្តបន្ទាយ​មានជ័យ មានលទ្ធភាពក្នុងកា​រអនុវត្តដោយគម្រោងបានល្អប្រសើរប្រកបដោយ​ការយកចិត្តទុកដាក់ខ្ពស់​ ក្នុងការលើកកម្ពស់ការអប់រំផ្សព្វផ្សាយដល់ ជនចំណាកស្រុក​ ដែលរស់​នៅជាមួយមេរោគអេដស៍តាមគ្រប់រូបភាពបាន​យកចិត្តទុកដាក់ពីជី​វភាពរស់នៅរ​បស់ពួកគាត់តាមរ​យៈការចុះសួរសុខទុក្ខ​ និងផ្ដល់កញ្ចប់នៃការទ្រទ្រង់សុខភាពផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button